ស្ត្រីចំណាស់ គថ្លង់ ម្នាក់​ត្រូវ​ក្មេងស្ទាវ ​ល្បួង​រំលោភ​ ជាច្រើន​ដង​ ផ្ទុះរឿង​ មានផ្ទៃ​ពោះ ​​រត់ទៅស្រុក ថៃបា​ត់

 
 

ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់ គថ្លង់ម្នាក់ ត្រូវព្រាននារី ដែលរស់នៅក្នុងភូមិ ជាមួយគ្នាល្បួង យកទៅរួមរ័ក ជាច្រើនដង រហូតដល់នាង មាន ផ្ទៃពោះ រួចដោះដៃ រត់ចោលស្រុកទៅ ថៃគេចខ្លួនបាត់ ស្រមោល ដោយទុកឱ្យនាងមាន ផ្ទៃពោះគ្រប់ខែ ត្រូវក្រុមគ្រួសារ បញ្ជូនទៅឱ្យ សម្រាល កូននៅមណ្ឌល សុខភាព ស្រុកកំរៀងចំនួន១ដង នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនចំនួន៤ដង ។

ទោះបីជាយ៉ាងណា នាងនៅតែមិនអាច សម្រាលកូន ជាលក្ខណៈធម្មជាតិបាន ព្រោះស្ថិតនៅ ក្នុងវ័យ ចំណាស់ កម្លាំងខ្សោយ លុះឈឺ ចុកចាប់ ក្នុង ផ្ទៃពោះ កាន់ តែខ្លាំងឡើងៗ ពេលឃើញ ដូច្នេះ ក្រុមគ្រួសារ ក៏សម្រេចចិត្ត បញ្ជូនទៅ សង្គ្រោះបន្ត នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។    

ហេតុការណ៍ ស្ត្រីគថ្លង់ ឈឺពោះសម្រាលកូន មិនរួច នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី១០ វិច្ឆិកា ២០១៤ ស្ថិតក្នុងផ្ទះ របស់ខ្លួននៅភូមិ ស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ។ ស្ត្រីដែលចាញ់ បោកប្រុសព្រានឈ្មោះ អៀត សុឃី អាយុ៣៩ឆ្នាំ ជាកូនទី២ ក្នុងចំណោម បងប្អូន១០នាក់ ក្នុងនោះ (គ ថ្លង់៣នាក់ ប្រុស២ ស្រី១)។ ចំណែក ព្រាននារីជា ក្មេងស្ទាវអាយុ ប្រហែល ១៨ឆ្នាំ មិនស្គាល់ អត្តសញ្ញាណ ស្នាក់នៅក្នុងភូមិ ជាមួយគ្នា ចម្ងាយប្រហែល ៣០០ម៉ែត្រ ៕

រូបភាពៈ ស្ត្រីគរថ្លង់សម្រាលកូនរួច

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម