ក្តិប​ចោរឡើង​ផ្ទះ​គេ​ប៉ុន​ប៉ង​លួច​ទ្រព្យ​សម្បត្តិ ​ម្ចាស់​គេ​ទាន់​លោត​ពី​ជាន់​ទី​២​មក​ដី​សន្លប់ស្តូក

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យ វ័យក្មេងម្នាក់ឡើង តាមដើមឈើសួ ទៅបង្គោល ភ្លើងផ្លោះទៅបន្ទប់ ជួលជាន់ទី២ មិនទាន់បានធ្វើ សកម្មភាព លួចផង ត្រូវអ្នកជួលបន្ទប់ ប្រទះឃើញក៏ លោតផ្លោះពី ជាន់ទី២មកដីបណ្តាល ឲ្យសន្លប់មួយសន្ទុះធំ ធ្វើឲ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលា ម៉ោង១ និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១១ វិច្ឆិកា ២០១៤ នៅផ្ទះលេខ ១៦៩ជាន់ទី២ ផ្លូវលេខ១៥ ក្រុម៣៨ ភូមិ៨ សង្កាត់ផ្សារ កណ្តាលទី២ ខណ្ឌដូនពេញ ។

សាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុជន សង្ស័យម្នាក់បាន ឡើងតាមដើមឈើ នៅជាប់ផ្ទះសួ តាម បង្គោលភ្លើង ហើយផ្លោះ ទៅលើផ្ទះជួល ជាន់ទី២ដើម្បីលួច ទ្រព្យសម្បត្តិ ជាចៃដន្យស្រាប់ តែមានអ្នកនៅជិត បន្ទប់ជួលនោះ ឃើញធ្វើឲ្យ ជនសង្ស័យ ភ័យស្លន់ស្លោ បានលោតចុះទៅ ក្រោមវិញបណ្តាលឲ្យ សន្លប់មួយ សន្ទុះទើបដឹងខ្លួនឡើងវិញ មិនបែកក្បាល ហូរឈាមទេ ប៉ុន្តែចុកឆ្អល់ និងគ្រាំក្នុងគិត តែពីស្រែកយំ ។

ជនសង្ស័យដែល ឃាត់ខ្លួនបាន មានឈ្មោះ មាន សុផានិត ភេទប្រុស អាយុ១៥ឆ្នាំ បានឲ្យដឹង ទាំងយំរៀបរាប់ថា រូបគេមានគេដឹក តាមម៉ូតូ ស្គូពី យកមកទម្លាក់ឲ្យ គេធ្វើសកម្មភាពលួច នៅចំណុចខាងលើ ប៉ុន្តែលួចមិន ទាន់បានផងត្រូវម្ចាស់ គេទាន់ក៏លោតចុះតែម្តង ។ ក្រោយពេល កើតហេតុសមត្ថកិច្ច បានទាក់ទងហៅរថយន្ត សង្គ្រោះដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម