នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngoung ចង-ក សម្លាប់ខ្លួន ក្នុងផ្ទះជួល

 
 

ភ្នំពេញ ៖ បន្ទាប់ពីមានក្លិន ស្អុយ ចម្លែកចេញ ពីបន្ទប់ជួលមួយ ស្ថិតនៅក្នុងភូមិ៤ ក្រុមទី៣៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមអ្នកភូមិបានទម្លុះទ្វារ ដើម្បីចូលមើល ក៏បានប្រទះឃើញ នារីវ័យម្នាក់ ចងកម្លាប់ខ្លួន នៅក្នុងបន្ទប់ជូល ។

តាមសេចក្តីរាយការណ៍ បឋមពីកន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះ ម្នាក់នេះ អាចនិងធ្វើអត្តឃាត តាំងពីថ្ងៃទី១០ ខែវិច្ឆិកា មកម្ល៉េះ ទើបបណ្តាឲ្យសព ឡើងហើម មានក្លិនស្អុយយ៉ាងនេះ។ សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា នារីរងគ្រោះ បានធ្វើបាន ធ្វើអត្តឃាតដោយប្រើ កំណាត់ចងក សម្លាប់ខ្លួននៅ ជាប់បង្អួច។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ នៅមិនទាន់អាចបញ្ជាក់ អំពីអត្តសញ្ញាណ ច្បាស់លាស់ អំពីជនរងគ្រោះ នៅឡើយនោះទេ ប៉ុន្តែសាក្សីបាន បញ្ជាក់ថា នារីរងគ្រោះម្នាក់នេះ មានគណនីហ្វេសប៊ុក Lina Kmeng Lngoung។

ជាមួយគ្នា មន្រ្តីសមត្ថកិច្ចជំនាញ ក៏នៅមិនទាន់អាច បញ្ជាក់ច្បាស់ លាស់អំពីករណីនេះ ថាជារឿងអត្តឃាត ឬឃាតកម្ម បាននៅឡើយនោះទេ ក៏ព្រោះតែក្រុមមន្រ្តី ជំនាញកំពុង តែធ្វើកោសល្យវិច័យ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម