ជុំ លីណូ សងអស់ ៧៥០០ ដុល្លារ ទៅភាគី ជនរងគ្រោះ
ភ្នំពេញ៖ បន្ទាប់ពីរថយន្ត របស់តារាចម្រៀង ល្បីឈ្មោះ លោក ជុំ លីណូ បានបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យ បាត់បង់ជីវិត ស្រ្តីវ័យ ៥០ឆ្នាំម្នាក់ និងនារីវ័យ១៨ឆ្នាំ ម្នាក់ទៀតរង របួសនោះមក បច្ចុប្បន្នភាគីទាំងពីរ បានចរចា រឿងថ្លៃសំណង ដោយក្នុងនោះ ដំបូងឡើយ ភាគីអ្នករងគ្រោះ បានទាមទារ ថ្លៃសំណង ចំនួន៣ម៉ឺន ដុល្លារ តែលោក ជុំ លីណូ សុំសម្រួល ត្រឹម៦ ពាន់ដុល្លារ។
ប្រាប់គេហទំព័រ LookingTODAY ពីខេត្តសៀមរាប តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ តារាចម្រៀង ជុំ លីណូ បាននិយាយថា ឥឡូវនេះ លោកកំពុងតែស្ថិត នៅខេត្តសៀមរាប ដោះស្រាយរឿង ថ្លៃសំណង ជូនដល់ភាគី គ្រួសារជនរងគ្រោះ ដែលបានស្លាប់ និង របួសក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ត របស់លោក កាលពីថ្មីៗនេះ។
លោក ជុំ លីណូ បាននិយាយឲ្យ ដឹងទៀតថា "បាទ បង ! ពេលនេះ ខ្ញុំបានសម្រួល សុំចេញសំណង ដល់គ្រួសារជនរងគ្រោះ ចំនួន៧៥០០ ដុល្លារ ហើយឥឡូវខាងគេ ក៏បានព្រមព្រៀង ទទួលយក ត្រឹមប៉ុណ្ណឹដែរ។ ខ្ញុំកំពុងតែ រង់ចាំម្តាយ ដើម្បីយក លុយទៅប្រគល់ ជូនគ្រួសារ ជនរងគ្រោះ បញ្ចប់ការប្តឹងផ្តល់ ត្រឹមហ្នឹង..!"។
បើទោះបីជាភាគី គ្រួសារអ្នករងគ្រោះ ព្រមព្រៀង និង យោគយល់បញ្ចប់ ត្រឹមសំណង ៧៥០០ ដុល្លារ នេះក៏ដោយ តែតារាចម្រៀង ជុំ លីណូ បានបញ្ជាក់ថា លោកក៏នៅមានបណ្ដឹង មួយទៀតនៅ ឯតុលាការ ដែលត្រូវដោះស្រាយ ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យ មានមនុស្សស្លាប់ និងរងរបួសនេះ។
សូមជម្រាបជូនថា តារាចម្រៀង ជុំ លីណូ បានជួបនូវគ្រោះ ថ្នាក់ចរាចរមួយ ពេលលោក ធ្វើដំណើរត្រឡប់ មកពីច្រៀងក្នុងខេត្ត ព្រះវិហារ ឆ្លងកាត់ខេត្ត សៀមរាប ក្នុងបំណង មកផ្ទះនៅ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់បាត់ បង់ជីវិត ចំណែកក្មេង ស្រីវ័យប្រមាណ ១៨ ឆ្នាំ ជាអ្នកបើកបរ ម៉ូតូរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុច ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្ត សៀមរាប នាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ ។ ក្នុងដំណើរនោះ មានគ្នា ៣នាក់ មានក្មេងប្រុស ដែលតែងតែដើរ តាមម្នាក់ និងបងប្រុស ជីដូនមួយ ជាអ្នក បើកបរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!