ក្រុមក្មេងទំនើង ឈ្លោះគ្នាជាមួយ ជនស្លៀកស៊ីវិល ផ្ទុះហិង្សា ដក កាំភ្លើង បាញ់មួយគ្រាប់ និងយក ដាវសាំម៉ូរៃ ដេញកាប់គ្នា ផ្អើលពេញ ខណ្ឌដូនពេញ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ ផ្អើលកក្រើក ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណៈដែលជន ស្លៀកស៊ីវិលម្នាក់ ប្រដាប់ ដោយកាំភ្លើងខ្លី មួយដើម ឈ្លោះប្រកែកគ្នា ជាមួយក្រុមក្មេង ទំនើងមួយក្រុម ដែលមានដាវសាំម៉ូរៃ នៅជាប់ខ្លួន រហូត ធ្វើឲ្យភាគី ទាំងសងខាង ផ្ទុះកំហឹងដក កាំភ្លើងបាញ់គំរាម និងយកដាវ ដេញកាប់គ្នា កាលពីវេលាម៉ោង ២១និង៤០នាទី យប់ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរ កំពង់ផែស្វយ័ត ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមសម្តី របស់បងស្រី ម្នាក់ឈ្មោះ ស្រី លាក់ ភេទស្រី អាយុ ៣២ឆ្នាំ ជាអ្នកនៅ កន្លែងកើតហេតុ បាននិយាយ រៀបរាប់ថា មុនពេលកើតហេតុ ក្រុមក្មេងទំនើង មួយក្រុម មានគ្នា ៣ទៅ៤នាក់ បានអង្គុយផឹកស៊ី នៅតូបលក់ឥវ៉ាន់ លុះពេលផឹកស៊ីស្រវឹង ពួកគេ២នាក់ បានទាញម៉ូតូ ជិះទៅបាត់ មួយសន្ទុះក្រោយមក ទើបត្រឡប់មកវិញ ស្រាប់តែមាន ជនស្លៀកស៊ីវិល ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម ជិះម៉ូតូដេញពួកគេ មកឈប់មុខ តូបរបស់នាង ។
បងស្រី លាក់ បានបន្តថា ភ្លាមៗនោះ ក្រុមក្មេងទំនើង បានឈ្លោះប្រកែកខ្លាំងៗ ជាមួយជនស្លៀកស៊ីវិល រហូតឈាន ដល់ការទាញ ដាវសាំម៉ូរៃ មកគំរាមកាប់ ជនស៊ីវិលថែមទៀត ។ ចំពោះទង្វើរបស់ ក្រុមក្មេងទំនើង បែបនេះ ធ្វើឲ្យជនស្លៀកស៊ីវិល ដែលអួតខ្លួនថា ជាសមត្ថកិច្ច ទ្រាំមិនបាន ដកកាំភ្លើងពីចង្កេះ បាញ់មួយគ្រាប់ បង្កការភ្ញាក់ផ្អើល នឹងធ្វើឲ្យក្រុមក្មេង ទំនើងទាំងនោះ រត់ជាន់ជើងគ្នា គេចខ្លួនបាត់ ស្រមោលអស់ ។ ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ច មូលដ្ឋាន ៤ទៅ៥នាក់ ចុះមកអន្តរាគមន៍ ដល់ទីតាំងកើតហេតុ តែរកឃើញតែ ដាវសាំម៉ូរៃមួយដើម និងដុំថ្ម២ដុំ រួមជាមួយ សំបកកន្ទុះ មួយគ្រាប់តែប៉ុណ្តោះ ដោយក្រោយកើតហេតុ ទាំងក្រុមក្មេងទំនើង និងជនស្លៀកស៊ីវិល បាននាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់ទៅហើយ ។
ជុំវិញករណីបង្កហិង្សា រហូតមានការផ្ទុះ អាវុធខាងលើ មិនបណ្តាលឲ្យ ភាគីណាម្នាក់ ត្រូវរងរបួសឡើយ ហើយសមត្ថកិច្ច ក៏មិនបានឃាត់ ខ្លួននរណាម្នាក់ មកសួរនាំឡើយ ដោយសមត្ថកិច្ចគិតថា អ្នកបាញ់ក៏រត់បាត់ និងអ្នកយកដាវ សាំម៉ូរៃ ក៏គេចខ្លួន ដូច្នេះមិនដឹងថា ឃាត់នរណា មកសួរនាំទេ ។
នៅត្រង់ចំណុចកើតហេតុ ប្រជាពលរដ្ឋ បានអះអាងថា ជនស្លៀកស៊ីវិល ខាងលើនេះ ស្រវឹងស្រា ហើយទំនង ជិះម៉ូតូឌឺគ្នា ជាមួយនឹង ក្រុមក្មេងទំនើង ហើយទើបជិះម៉ូតូ តាមមកឈ្លោះគ្នា រហូតបង្ក ហិង្សាផ្ទុះអាវុធ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!