នាំគ្នាព្រូតវាយ សម្លាប់បុរស ពោះម៉ាយម្នាក់ ក្នុងវង់ផឹកស៊ី
បាត់ដំបង ៖ មានករណីវាយ សម្លាប់គ្នាមួយ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ១២ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅខាងក្រោយ វត្តរំដួល ក្នុងសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមសេចក្ដីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ ញាន សុជា អាយុ៣៥ ឆ្នាំ ជាបុរស ពោះម៉ាយកូន១ បានអង្គុយផឹកស៊ីជា មួយដៃគូ ៤-៥នាក់ ផ្សេងទៀត មួយសន្ទុះ ក្រោយមក បានបង្កជាជម្លោះ ខណៈជនរងគ្រោះ ស្ទុះទៅវាយគេមុន ធ្វើពួកគេព្រួតគ្នា វាយសម្លាប់តែម្ដង ។ យ៉ាងណាក្ដី នៅព្រឹកថ្ងៃ ដដែលនេះ សមត្ថកិច្ចបាន នឹងកំពុងសាកសួរ ជនសង្ស័យមួយចំនួន ដើម្បីរកមូល ហេតុពិត ក្នុងអំពើហិង្សា វាយសម្លាប់នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើ សកម្មភាពហើយ ជនសង្ស័យ២នាក់ បងប្អូន បាននាំគ្នាឡើង រថយន្តទៅ ខេត្តពោធិ៍សាត់ សមត្ថកិច្ច ខេត្តបាត់ដំបង សហការជាមួយ សមត្ថកិច្ច ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាន នៅវេលាម៉ោង១១ ថ្ងៃទី១១ ខែវិច្ឆិកា ។
សមត្ថកិច្ចបាន បន្ថែមថា ជនសង្ស័យ ទី១ឈ្មោះ ឡុង សត្យា ហៅ ម៉េត ភេទប្រុស អាយុ២៧ឆ្នាំ ទី២ឈ្មោះ ឡុង រិទ្ធី ហៅ ងៀង ប្រុស អាយុ២៥ឆ្នាំ ។
ជនសង្ស័យបាននិយាយ ប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលខ្លួនវាយ ជនរងគ្រោះនោះ គឺបណ្តាល មកពីជនរងគ្រោះ បានវ៉ៃមកលើខ្លួន មុន បណ្តាលឱ្យបាក់ដៃ ម្ខាង ទើបជនសង្ស័យ ជាប្អូន ទៅហៅ បងប្រុស ឱ្យមកជួយ កាប់និងវ៉ៃ ជាច្រើនកន្លែង បណ្តាលឱ្យ ស្លាប់តែម្តង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!