មេធាវីក្រុមហ៊ុន សាងសង់ដែលធ្លាក់ ដែកស្លាប់ស្ដ្រីម្នាក់ អះអាងថា ការ ដោះលែងមេការ ធ្វើតាមច្បាប់

 
 

ភ្នំពេញ ៖ មេធាវីតំណាងឱ្យក្រុមហ៊ុន OCIC ដែលធ្វើការសាងសង់អគារនៅខាងជើង ពហុកីឡាដ្ឋានជាតិ អូឡាំពិក ហើយ កម្មករធ្វើឱ្យធ្លាក់ ដែកចុះមកក្រោម ត្រូវអ្នកដំណើរម្នាក់ស្លាប់ កាលពីពេលកន្លង ទៅថ្មីៗនេះ បានចេញមុខធ្វើការអះអាងថា ចំណាត់ការរបស់តុលាការ ក្នុងការដោះ លែងមេការចំនួន ២នាក់ ដោយមិនធ្វើការ ចោទប្រកាន់ គឺជាការអនុវត្ដទៅតាមនីតិ វិធីច្បាប់តែប៉ុណ្ណោះ ។

លោក តែ ចំណាន ដែលជាមេធាវីការពារក្ដីឱ្យក្រុមហ៊ុន OCIC ហើយកាន់សំណុំ រឿងករណីកម្មករសំណង់ ធ្វើឱ្យធ្លាក់ដែក ត្រូវអ្នកដំណើរ ស្លាប់នោះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ថា ចំណាត់ការរបស់តុលាការ នៅក្នុងសំណុំ រឿងនេះគឺធ្វើ ទៅតាមនីតិវិធីច្បាប់ ។ ការ អះអាងយ៉ាងដូច្នេះ គឺបន្ទាប់ពីមានពាក្យ ចចាមអារ៉ាម និងមតិ សាធារណៈ មួយ ចំនួន ធ្វើការចោទប្រកាន់ថា តុលាការដោះលែង មេការដែលជាអ្នកមានលុយ ហើយធ្វើការ ចោទ ប្រកាន់ និងសម្រេចឃុំខ្លួនកម្មករចំនួន ៥នាក់ ដែលជាអ្នកក្រ ។ ក្នុងនោះលោកមេ ធាវី តែ ចំណាន បានលើកឡើងថា ពាក់ ព័ន្ធករណីខាងលើនេះ គឺមេការទាំងពីរនាក់ ដែល តុលាការ សម្រេច មិនធ្វើការចោទ ប្រកាន់ ហើយដោះលែងនោះ ទី១ បុរស ដែលជាជនជាតិចិន ដែលគេអះអាងថា ជា មេការតាមពិតរូប គាត់មិនមែនជាមេការ ទទួលខុសត្រូវលើ ការងារសាងសង់នៅ កន្លែងមានឧប្បត្ដិហេតុ ធ្លាក់ដែកនោះឡើយ គាត់កាន់នៅ ផ្នែកផ្សេងខាង អ្នកទទួលបញ្ជាកុម្មង់ ទិញរបស់ ក្រុមហ៊ុន តែប៉ុណ្ណោះ តែ ដោយនៅពេលកើតហេតុ ដោយសារតែរូប គាត់ស្ថិតនៅក្នុងការដ្ឋាននោះដែរ ហើយពេលឃើញ ហេតុការណ៍ ក៏ដើរចូល ទៅ មើលត្រូវបានគេអះអាងថា ជាមេការ ហើយនាំខ្លួន យកទៅសួរនាំតែម្ដងទៅ ។ ចំណែក មេការម្នាក់ទៀត ដែលជនជាតិខ្មែរ ហើយត្រូវបាន តុលាការសម្រេច ធ្វើការដោះលែងដែរនោះ គាត់គឺជាមេការទទួលខុស ត្រូវនៅចំណុច ការដ្ឋាន កន្លែងកើតហេតុ តែនៅពេលកើតហេតុ គឺគាត់មិនបាននៅ បញ្ជាកម្មករនោះឡើយ ដោយសារ គាត់ មានធុរៈចេញទៅក្រៅ ដូចនេះមិនពាក់ព័ន្ធ ជាមួយបទល្មើសនេះទេ ។ ដោយឡែក ចំពោះ កម្មករ ទាំង ៥នាក់ ដែលស្ថិតនៅ កន្លែងការដ្ឋាន កំពុងធ្វើការ ធ្វើឱ្យដែកធ្លាក់ ត្រូវបានព្រះរាជអាជ្ញា សម្រេចធ្វើការ ចោទប្រកាន់យោង តាមមាត្រា២០៧ នៃក្រម ព្រហ្មទណ្ឌ ក្នុងបទមនុស្សឃាតដោយ អចេតនា  ដែលរួមមានការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា បណ្ដាលឱ្យ មនុស្សស្លាប់ ។ បច្ចុប្បន្នកម្មករជាប់ចោទ ខាងលើនេះ កំពុងស្ថិតនៅក្នុងការស៊ើប អង្កេតអនុវត្ដទៅតាមនីតិវិធីច្បាប់របស់ តុលាការ នៅឡើយ ។

ដូច្នេះសរុបសេចក្ដីមក ពាក្យលេចឮ និង ការចោទប្រកាន់ថា តុលាការសម្រេចធ្វើ ការដោះលែង មេការសំណង់ ទាំងពីរនាក់ ខាងលើ ក្រោមឥទ្ធិពល ទឹកប្រាក់នោះគឺជា រឿងមិនពិត ព្រោះតែជន ទាំងពីរនាក់ដែល ត្រូវព្រះរាជអាជ្ញា សម្រេចមិនធ្វើការចោទប្រកាន់ ហើយធ្វើ ការដោះលែង ព្រោះតែ ពួកគេមិន មានការពាក់ព័ន្ធ នៅក្នុងបទ ល្មើសព្រហ្មទណ្ឌនោះឡើយ វាលើកលែង តែខណៈ កើតហេតុ មេការ កំពុងស្ថិតនៅទី តាំងកើតហេតុ ហើយបញ្ជាកម្មករនោះ យោងតាម ក្រមព្រហ្មទណ្ឌ ទើបមានការពាក់ព័ន្ធ ក្នុងករណីធ្វើឱ្យមនុស្ស ស្លាប់ខាង លើនេះ ។

តំណាងក្រុមហ៊ុន OCIC មួយរូបដែល  ទទួលខុសត្រូវលើការដ្ឋានសំណង់នៅខាង ជើងស្ដាតអូឡាំពិក បានធ្វើការអះអាងថា កន្លងមក ក៏ដូច បច្ចុប្បន្នក្រុមហ៊ុនតែងតែ យកចិត្ដទុកដាក់ និងមានការប្រុងប្រយ័ត្ន ខ្ពស់បំផុត ជាពិសេសពាក់ព័ន្ធទៅនឹងការ ងារសាងសង់ ក៏ដូចជា ការងារផ្សេងៗ ដែល ក្រុមហ៊ុនកំពុង ធ្វើអាជីវកម្ម ដោយក្រុមហ៊ុន មិនចង់ឱ្យមានបញ្ហាអ្វីកើតឡើងនោះឡើយ ។ ដោយឡែក ពាក់ព័ន្ធ ករណីឧប្បត្ដិហេតុ ខាងលើ នៅទីតាំងការដ្ឋានសំណង់ជាទៀងទាត់ ក្រុមហ៊ុនតែងតែ ធ្វើការណែនាំអប់រំ និងចាត់វិធាន ការតាមរយៈ បទ បញ្ជាផ្ទៃក្នុង ក្នុងការពង្រឹងការងារ ជាពិសេសពាក់ព័ន្ធ លើផ្នែកសុវត្ថិភាព តែម្ដង មិនចំពោះតែនៅ ក្នុងការដ្ឋាន ឬក្រៅការដ្ឋាននោះឡើយ ប៉ុន្ដែទោះបីជាក្រុមហ៊ុនមាន ការប្រុង ប្រយ័ត្ន និងចាត់វិធានការខ្ពស់យ៉ាងណា ក៏ដោយ វានៅតែមិនអាចការពារបានមួយ រយភាគរយនោះ ដែរ ។ ប៉ុន្ដែករណីឧប្បត្ដិ ហេតុធ្លាក់ដែក កាលពីថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ នេះ ក្រោយកើតហេតុ ភ្លាម ភាគីខាងក្រុមហ៊ុនបាន ធ្វើការ ទាក់ទង ទៅភាគី រងគ្រោះ ដើម្បីធ្វើការសម្រប សម្រួលដោះស្រាយ លើផ្នែករដ្ឋប្បវេណី (សំណង) ដោយការយកចិត្ដទុក ដាក់បំផុត រហូតចុងក្រោយ ភាគីក្រុមហ៊ុន និងតំណាង នៃជនរងគ្រោះ បានសម្របសម្រួល បញ្ចប់ ដោយក្រុមហ៊ុនផ្ដល់សំណងចំនួន ៦ម៉ឺន ដុល្លារ សហរដ្ឋអាម៉េរិក ។ ចំណែកករណី រឿងព្រហ្ម ទណ្ឌពាក់ ព័ន្ធទៅនឹងជន បង្កផ្ទាល់ ភាគីក្រុមហ៊ុន មិនបានលូកដៃអន្ដរាគមន៍អ្វី នោះឡើយ គឺទុកឱ្យ តុលាការអនុវត្ដទៅ តាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម