ក្រុមចោរប្រដាប់អាវុធ៥នាក់ ស្ទាក់ ប្លន់ ម៉ូតូបុរសម្នាក់ មិនបានសម្រេច

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ចេញពីផឹកស៊ី ហើយបន្តទៅចូល ក្លឹបរាំកម្សាន្ត ត្រូវក្រុមចោរ ប្រដាប់អាវុធ៥នាក់ បើកម៉ូតូស្ទាក់ផ្លូវ ប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារតែម្ចាស់ម៉ូតូ កាច់កុងតាក់សំងាត់ ដេរមិនឆេះ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅចំណុចក្រោយ វត្តអង្គតាមិញ ស្ថិតក្នុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន ពីពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង ធ្វើដំណើរតែម្នាក់ឯង ចេញពីផឹកស៊ី ហើយបន្តទៅចូល ក្លឹបរាំកម្សាន្ត ខណៈធ្វើដំណើរមកដល់ ចំណុចកើតហេតុ ក៏មានក្រុមចោរ ប្រដាប់អាវុធ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង បើកម៉ូតូមកស្ទាក់ផ្លូវ បុរសរងគ្រោះ ដោយដកកាំភ្លើង គំរាមប្លន់ ធ្វើឱ្យជនរងគ្រោះ ភ័យប្តួលម៉ូតូ រត់គេចខ្លួន ។ ពេលជនរងគ្រោះ រត់គេចខ្លួន ក្រុមចោរលើកម៉ូតូ ជនរងគ្រោះជិះ តែដេរមិនឆេះ ដោយសារម្ចាស់ម៉ូតូ កាច់កុងតាក់សំងាត់ ក្រុមចោរខឹង យកម៉ូតូមិនបាន ក៏បាញ់ឡើងលើមួយគ្រាប់ រួចផ្តួលម៉ូតូ ជនរងគ្រោះចោល ហើយឡើងជិះម៉ូតូ គេចខ្លួនអស់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមកដល់ ជនរងគ្រោះក៏ត្រឡប់ មកយកម៉ូតូ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ រួចក៏ត្រឡប់ទៅផ្ទះវិញ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម