ក្រឡាប់ ទូរថយន្តកុងតឺន័រ របស់ ក្រុមហ៊ុន ផែស្ងួត អូលែរ សង្កត់ លើមន្រ្តី នគរបាលម្នាក់ សំប៉ែត ដូចចេកចៀន

 
 

ព្រះសីហនុ៖ មន្រ្តីនគរបាលទេសចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុម្នាក់  ត្រូវទូកុងតឺន័រ របស់ក្រុម ហ៊ុនផែស្ងួតអូលែរ ក្រឡាប់ធ្លាក់សង្កត់ លើរួញជាមួយម៉ូតូស្លាប់ យ៉ាងអាណោចអាធម ពេលកំពុងជិះម៉ូតូត្រឡប់ ទៅលំនៅដ្ឋានក្រោយពេលបញ្ចប់ការងារ យាមកាមទទួល ព្រះរាជដំណើរព្រះអង្គម្ចាស់ នៃប្រទេសម៉ូណាកូ ដែលយាងទៅ កម្សាន្តនៅឆ្នេរសមុទ្រ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត ៨យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅលើកំណាត់ផ្លូវជាតិ លេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១៦ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក អី សុខា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានថ្លែងប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ បាត់បង់ជីវិត ក្នុងឧប្បត្តិ ហេតុក្រឡាប់ធ្លាក់ទូកុងតឺន័រសង្កត់ពីឡើងរួញចូលគ្នាជាមួយម៉ូតូនេះ មានឈ្មោះ ប្រេស សឿង ជាមន្រ្តីនគរបាលទេសចរណ៍ នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ ក្រោយពីបញ្ចប់ការងារយាមកាម រក្សាសន្តិសុខ ជូនព្រះរាជដំណើរ ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២  នៃព្រះរាជាណាចក្រម៉ូណាកូ មកពីកម្សាន្តនៅកោះរ៉ុង ហើយនោះ ក៏បានជិះម៉ូតូធ្វើដំណើរត្រឡប់ ទៅផ្ទះនៅ ស្រុកព្រៃនប់វិញ។

តែជាអកុសលធ្វើដំណើរចេញមិនទាន់ផុតពីក្រុងព្រះសីហនុផងដែរ ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត កុងតឺ ន័រ ដែលបើកបរក្នុង ទិសដៅស្របគ្នា ជាមួយម៉ូតូជនរងគ្រោះ ចេញពីក្រុង ព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានទុចដំណើរជាមួយរថយន្តមួយគ្រឿង ធ្វើដំណើរ បញ្រ្ចាសទិសគ្នា ក៏ទាញចង្កូតមួយធ្វើឲ្យទូកុងតឺន័រលើរ៉ឺម៉ក សណ្តោង ក្រឡាប់ធ្លាក់ សង្កត់មកលើជនរងគ្រោះកំពុងជិះម៉ូតូតែម្តង។

ម៉ូតូ និងជនរងគ្រោះ ត្រូវបានទូកុងតឺន័រសង្កត់ពីលើរួញចូលគ្នា ដូចចេកចៀន។ កម្លាំងសមត្ថកិច្ច បានចេញអន្តរា គមន៍ជាច្រើនម៉ោង ទើបយកទូកុងតឺចេញពីលើសពជនរងគ្រោះ ហើយប្រគល់ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯរថយន្ត ត្រូវបានឃាត់យក ទៅរក្សាទុក រង់ចាំការដោះស្រាយ ខណៈអ្នកបើករថយន្តបង្កហេតុរត់ គេចខ្លួនបាត់ហើយ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម