ឃើញគោរុំខ្សែជើង ទៅជួយស្រាយ ត្រូវគោជាន់ស្លាប់

 
 

កណ្តាល ៖ បុរសម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីក្រុមគ្រួសារ បញ្ជូនទៅដល់មន្ទីរ ពេទ្យ ក្រោយពីដោះ ខ្សែរុំជើងគោ ត្រូវគោជាន់បណ្តាល ឲ្យបាក់ឆ្អឹងជំនីរ កាលពីម៉ោង ១៨និង១០នាទី ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅចំណុចភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទួន ស្រេង ភេទប្រុស អាយុ៦៣ ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិ ឃុំកើតហេតុ ។

នគរបាលបាន បន្តទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះ ដោយសារឃើញគោ របស់ខ្លួនរុំ ខ្សែជាប់ជើង ខាងក្រោយ ពេលបុរសរងគ្រោះ បានចូលទៅដោះ ខណះដោះនោះ ស្រាប់តែបុរស រងគ្រោះដួល ទៅនិងដី ហើយសត្វគោ ស្ទុះជាន់ចំទ្រូង បណ្តាលឲ្យ បាក់ឆ្អឹងជំនីរ ភ្លាមៗនោះ ត្រូវក្រុមគ្រួសារ បញ្ជូនទៅមន្ទីរ ពេទ្យជ័យជំនះ ប៉ុន្តែជាអកុសល ក្រោយបញ្ជូន ដល់មន្ទីរពេទ្យ ជនរងគ្រោះបាន ដាច់ខ្សល់ស្លាប់ នគរបាលចុះ ទៅពិនិត្យនិង យោងតាមក្រុមគ្រួសារ អះអាងផងនោះ ជនរងគ្រោះពិតជា ត្រូវបានសត្វគោ ជាន់ស្លាប់មែន រួចក៏ប្រគល់ទៅ ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។

សូមបញ្ជាក់ថា មេគោដែលជាន់ ជនរងគ្រោះស្លាប់នេះគឺជា គោរបស់ជន រងគ្រោះទើបតែ កើតកូនបានពីរថ្ងៃ ប៉ុណ្ណោះ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម