យុវជនឈាមរាវសាកកំលាំងជាមួយ "ទួលបន្ថយល្បឿន" បែកមុខទាំងព្រឹក
ខេត្តព្រះសីហនុ ៖ យុវជនវ័យក្មេងម្នាក់ បានដួលម៉ូតូ រងរបួសបែកមុខ បែកមាត់ ទាំងព្រឹក បន្ទាប់ពី ជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿន ឆ្លងកាត់ទីទួល បន្ថយល្បឿន បង្កឱ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្បែរនោះមក ចោមរោមមើល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ វិច្ឆិកា ២០១៤ ត្រង់ចំណុច មុខរោងចក្រ ស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជុំវិញករណី គ្រោះថ្នាក់ចរារណ៏ ដែលបង្កឡើង ដោយខ្លួនឯងនេះ ពុំត្រូវបានបង្ហាញ អំពីអត្តសញ្ញាណ នោះទេ ដោយសារតែ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានមិត្តភក្តិ ដឹកយកចេញ ពីកន្លែងកើតហេតុ ភ្លាមៗដែរ ប៉ុន្តែបើទោះបីជា យ៉ាងណាក៏ដោយ ចំពោះករណីនេះ ត្រូវបានអ្នកឃើញ ហេតុការណ៏ ហាក់ពុំមាន ការអាណិតអាសូរ បន្តិចសោះឡើយ ដោយសារតែ យុវជនរងគ្រោះ បើកបរ មានលក្ខណៈព្រហើន បើកបរលឿន គ្មានការប្រុងប្រយ័ត្ន បើទោះបីជា កន្លែងកើតហេតុ គេធ្វើ "ទួលបន្ថយល្បឿន" ក៏ដោយ នេះសំណាង ហើយ ដួលតែម្នាក់ ចុះបើបុកជាមួយ អ្នកដ៏ទៃ វាទៅជាយ៉ាងណា នេះចាត់ទុកជា មេរៀនសំរាប់យុវជន ដែលចូលចិត្ត ជិះម៉ូតូលឿន គ្មានការ ប្រុងប្រយ័ត្ន។
ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៏ ជាច្រើនបាន និយាយដូចៗគ្នាថា នៅមុនកើតហេតុ គេបានឃើញ ម៉ូតូយុវជនម្នាក់ ជិះម្នាក់ឯង ម៉ាក អ៊ែ ប្លែត (ជិះដៃ០១) ក្នុងទិសដៅ ពីលិច ទៅកើត ក្នុងល្បឿនលឿន ដូចហោះ មិនដឹងប្រញ៉ាប់ ទៅណាទេ រហូតមកដល់ ចំណុចកើតហេតុ មុខរោងចក្រ ស្រាបៀរអង្គរ ដែលខាងរោងចក្រ ធ្វើទួល ឱ្យគ្រប់យានយន្ត ទាំងអស់ បន្ថយល្បឿន បែរជាយុវជន រងគ្រោះ បង្កើនល្បឿន ធ្វើឱ្យម៉ូតូ លោតទួល ហោះផ្លោង ដូចគេចោល ដួលទាំងមនុស្ស ទាំងម៉ូតូ សំណាងហើយ ពុំមានគ្រោះថ្នាក់ ដល់ជិវិត និងអ្នកដ៏ទៃ រងគ្រោះ ត្រឹមតែបែកមុខ បែកមាត់ ចាត់ទុកជាមេរៀន៕
យុវជនរងរបួសបែកមុខបែកមាត់
ម៉ូតូយុវជនរងគ្រោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!