ខឹងសុំលុយម្តាយ ១៥០០រៀល មិន​បាន យកស៊ុមរូបថត វាយក្បាល ម្តាយបែក

 
 

បាត់ដំបង៖ កម្លាំងនគរបាល ស្រុកកំរៀង ចាប់បញ្ជូនជន សង្ស័យម្នាក់ ទៅស្នងការដ្ឋាន នគរបាលខេត្ត នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទហឹង្សា វាយក្បាលម្តាយ បន្ទាប់ពីជនសង្ស័យ បានខឹងសុំលុយ ពីម្តាយចាយមិន បានក៏វ៉ៃក្បាលម្តាយបែក កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ ចំណុចភូមិ កំប្រង់ឃុំតាក្រី ស្រុកកំរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹង ជនរងគ្រោះ ។

លោក ស្រី វុទ្ធី អធិការរង នគរបាលស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ គៀង មង្គល ភេទប្រុស អាយុ៣០ឆ្នាំ នៅលីវ នៅជាមួយម្តាយ ក្នុងភូមិកើតហេតុ ខាងលើ ។ ចំណែកជនរង គ្រោះមានឈ្មោះ សោម ចិន្តា ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើត ជនសង្ស័យ ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ ក្នុងពាក្យបណ្តឹង ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់ គាត់មិនដែល ជួយរកស៊ីធ្វើការ ក្នុងផ្ទះទេ គឺដើរតែលេង ប្រហែលជាញៀនថ្នាំផង ហើយកូនគាត់ តែងតែមកសុំលុយ រាល់ថ្ងៃ មិនដែលខាន ហើយរំខានរករឿង អ្នកផ្ទះស្ទើរាល់ថ្ងៃ ។ លុះនៅថ្ងៃកើតហេតុ ចុងក្រោយនេះ កូនរបស់គាត់ បានសុំលុយចំនួន ១.៥០០រៀល តែគាត់មិនឱ្យ វាក៏ខឹងបានទាញ ស៊ុមរូបថត មកវ៉ៃក្បាលគាត់ បណ្តាលឱ្យបែក ដោយសារតែរឿងនេះ កើតឡើងញឹកញាប់ពេក គាត់ទ្រាំលែងបាន គាត់ក៏សម្រេច ចិត្តប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនយក ទៅតែម្តង។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន វ៉ៃទៅលើម្តាយ ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំ រឿងបញ្ជូនខ្លួន ជនសង្ស័យទៅ ស្នងការដ្ឋានខេត្ត នៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីចាត់ការ បន្តតាមច្បាប់៕

ម្តាយរងគ្រោះដោយ កូនវាយបែកក្បាល និងកូនប្រុសអប្រិយ



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម