បុរសចិន២នាក់ ស្រវឹងស្រា រករឿង ខ្មែរ ត្រូវគេព្រួតវាយ ទក់សាច់ នៅក្បែរផ្សារទំនើប សូរិយា (វីដេអូ)
ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ មិនដឹងមកពីណា និងធ្វើដំណើរទៅណាទេ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា បានមករករឿង ក្រុមអ្នក រត់ម៉ូតូឌុប នៅក្បែរផ្សារទំនើប សូរិយា ត្រូវបានក្រុម អ្នករត់ម៉ូតូឌុប ព្រួតវាយ ឡើងទក់សាច់។ ហេតុការណ៏នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា នៅក្បែរផ្សារទំនើប សូរិយា ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរស និងនារីជនជាតិចិន ចំនួន៤នាក់ បានធ្វើដំណើរ នៅក្បែរផ្សារទំនើប សូរិយា ដោយបុរស ជនជាតិចិន ទាំង២នាក់នោះ ពាក់អាវពណ៌ស ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា។ ខណៈពេលនោះដែរ មិនដឹងថា មានរឿងអ្វីកើតឡើងទេ ប៉ុន្តែគេបានឃើញ បុរសជនជាតិចិន ២នាក់នោះ រករឿង ក្រុមអ្នករត់ម៉ូតូឌុប (អាចមកពី ឥទ្ធិពល នៃជាតិស្រា) ដែលឈប់ចត នៅចំហៀង ផ្សារទំនើប សូរិយា រួចក៏កើតមាន ការប្រតាយប្រតប់គ្នា តែម្តង។
បើតាមខ្សែវីដេអូ ដែលត្រូវបានថត និងបង្ហោះ ចូលទៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញ ឲ្យឃើញថា មានក្រុមអ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នកដំណើរ ដែលនៅក្បែរនោះ ជាច្រើននាក់ បានព្រួតវាយ ទៅលើ បុរសជនជាតិចិន ទាំង២នាក់នោះ រីឯនារីជនជាតិចិន ២នាក់ទៀត បានជួយឃាត់ដែរ ប៉ុន្តែឃាត់មិនឈ្នះ ក៏ស្រែកទ្រហោរយំ តែម្តង។
គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៏ ខាងលើនេះ ក៏មានប៉ូលីសចរាចរ ដែលនៅក្បែរ កន្លែងកើត ហេតុ បានចូលមក អន្តាគមន៏ផងដែរ ប៉ុន្តែនៅតែមិនអាច ទប់កំហឹង របស់ក្រុម អ្នករត់ម៉ូតូឌុប និងអ្នកដំណើរ ទាំងនោះបានឡើយ៕
សូមទស្សនាវីដេអូនៅពេលហេតុ៖
ប្រភព ៖ ហ្វេសប៊ុក
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!