មនុស្សមួយភូមិ កើតជំងឺចម្លែក! ដុះដុំពក និងពងទឹក ពេញរាងកាយ
ចិន៖ ប្រជាជន ជាង ២០នាក់ រស់នៅ ក្នុងភូមិ Yalong ស្ថិតក្នុងខេត្តក្វាងស៊ី បានទទួលរងគ្រោះ ដោយសារតែ ជំងឺចម្លែក ដោយមានដុះដុំពក និងពងទឹក នៅលើរាងកាយ ដែលមិនដឹងថា មកពីមូលហេតុអ្វី ឲ្យប្រាកដនោះទេ។
ជាមួយគ្នានេះដែរ អ្នកភូមិសង្ស័យថា ជំងឺនេះ បណ្តាលមកពី ទឹក និង អាហារដែល ពួកគាត់បរិភោគ មិនស្អាត និង មានមេរោគ។ ក្នុងនោះដែរ អ្នកជំនាញ ក៏បាន ធ្វើរោគវិនិច្ឆ័យ ទៅតាមវេជ្ជសាស្ត្រ ថាវាជាជំងឺឆ្លង ដែលមានរោគសញ្ញា ចេញជាដុំពក និងពងទឹក នៅប្រអប់ដៃ និងប្រអប់ជើង ហើយខ្លះ មាននៅលើស្មាផងដែរ ដែលមានរោគសញ្ញា ដូចទៅនឹង ជំងឺសន្លាក់ឆ្អឹង។
បើតាមការស៊ើបអង្កេត បានបង្ហាញឲ្យឃើញថា អ្នកដែលកើតជំងឺ ចម្លែកនេះ ភាគច្រើនគឺជាមនុស្សប្រុស ព្រោះតែពួកគេ ជាអ្នកធ្វើស្រែចំការ ត្រូវចេញទៅក្នុងព្រៃ ហើយដៃជើង របស់ពួកគេ បានប៉ះពាល់ នឹងរបស់ដែលមានមេរោគ។ នៅពេលនេះ អ្នកដែលទទួលរង នូវជំងឺចម្លែកនេះ កំពុងតែ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែមិនបានជាសះស្បើយ ទាំងស្រុងនោះទេ គឺបាត់ទៅតែ រយៈពេលខ្លីប៉ុណ្ណោះ ក្រោយមកពងទឹង ទាំងនោះនឹងចេញ មកវិញម្តងទៀត។
យ៉ាងណាមិញ អ្នកភូមិបានសង្ស័យថា ទឹកដែលពួកគេប្រើប្រាស់ គឺជាប្រភព ចម្លងមេរោគ ដែលនាំឲ្យពួកគេ កើតជំងឺចម្លែកនេះ។ ដោយសារតែ មានកង្វះទឹក នៅក្នុងតំបន់នោះ ទើបអជ្ញាធរ នៅក្នុងតំបន់ បានធ្វើអាងទឹកធំមួយ សម្រាប់ដាក់ទឹកភ្លៀង ឲ្យអ្នកភូមិប្រើប្រាស់រួម ហើយមេរោគអាច មកជាមួយ នឹងទឹកភ្លៀង៕
ប្រភព៖ Shanghaiist
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!