ឃាត់ខ្លួនបុរសភេទទី៣ ប្រើល្បិចនាំ អ្នករត់ម៉ូតូឌុប ទៅនែបនិត្យបន្លំលួចកាបូប
រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានលង់ខ្លួន ជាមួយបុរសស៊ីម២ (ភេទទី៣) លូកស្ទាបអង្អែល ណែបនិត្យ រួចហើយបន្លំលួច យកកាបូបទៅបាត់។ ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១ និង១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៨ វិច្ឆិកា ២០១៤ នៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ម្តុំខាងត្បូង ត្រឡោកបែក ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា។ ទោះបែបណា ក្រោយពីដឹងថា បាត់កាបូប និងចាញ់បោកនាងខ្ទើយ ជនរងគ្រោះក៏ស្រែកឆោឡោ ដេញឃាត់ខ្លួន បក្សពួកបានម្នាក់ រួចបញ្ជូនឲ្យសមត្ថកិច្ច ចាត់ការទៅតាមច្បាប់។
ជនសង្ស័យខាងលើ មានឈ្មោះ យិន ហួនបូរ៉ា អាយុ២៥ឆ្នាំ មុខរបរតុបតែង សំអាងការ ស្នាក់នៅផ្ទះជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯជនរងគ្រោះ ឈ្មោះ ភឺន ចិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប និងមានទីលំនៅ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនបាន នាងខ្ទើយម្នាក់នោះ បានធានាសងប្រាក់ ទៅជនរងគ្រោះ ចំនួន៥០ដុល្លារ ដែលបក្សពួក លួចយកទៅ ប៉ុន្តែសម្រាប់សមត្ថកិច្ច មិនអាចឲ្យនាងខ្ទើយ រួចខ្លួនបានទេ ពីព្រោះកន្លងមក ជនរងគ្រោះជាច្រើននាក់ ធ្លាប់បាត់ទ្រព្យសម្បត្តិ ដោយសារក្រុម នាងខ្ទើយនេះ ធ្វើឲ្យសមត្ថកិច្ច ឈឺក្បាល មិនស្ទើរនោះទេ។
តាមការអះអាង របស់ជនរងគ្រោះ បានឱ្យដឹងថា នៅក្នុងកាបូបលុយនោះ មានឯកសារផ្សេងៗ អត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួនមួយសន្លឹក និងលុយជាង ២០ម៉ឺនរៀល ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន នៅអធិការដ្ឋាន ប៉ូលិសសែនសុខ ហើយកសាង សំណុំរឿងទៅតុលាការ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!