សមត្ថកិច្ចខេត្តត្បូងឃ្មុំ ធ្វើសន្និសីទ កាសែត បង្ហាញមុខបក្សពួក ក្រុមចោរប្លន់ អ្នកលក់មាស នៅស្រុកពញាក្រែក

 
 

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យបក្សពួក ក្រុមចោរប្លន់ ដ៏សកម្មម្នាក់ឈ្មោះ ថន សំណាង ហៅនួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ត្រូវបានសមត្ថកិច្ច យកមកបង្ហាញមុខ នៅក្នុងសនិ្នសីទកាសែត កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ២០១៤ នៅស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដោយមានទាំង សំភារៈបទល្មើសជាច្រើន ដែលរឹបអូសបាន មានអាវុធចំនួន៤ដើម គ្រាប់បែកផលិតនៅ អតីតសហភាពសូវៀត ១គ្រាប់ ពូថៅ១ កន្សែងយ័ន្ត១ នាងពួន២ រួមជាមួយ របស់របរផ្សេងៗទៀត និងតាមស្រាវជ្រាវ ចាប់មេខ្លោង ចំនួន២នាក់ ដែលកំពុងរត់គេចខ្លួន ក្រោមការពង្រាយកម្លាំង របស់សមត្ថកិច្ច គ្រប់ច្រកល្ហក បណ្តាក់គ្នាដូចខ្យង ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ អាជីវករលក់មាស និងប្តូរប្រាក់ ឈ្មោះ ប៉ាង ពៅ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក បានបញ្ជាក់ច្បាស់ថា ចំពោះទ្រព្យដែលគាត់ បានបាត់បង់ ក្នុងអំពើប្លន់ កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា កន្លងមកនោះមាន លុយខ្មែរចំនួនជាង ១០០លានរៀល ប្រាក់ដុល្លារចំនួន ៨ម៉ឺនដុល្លារ និងគ្រឿងអលង្ការចំនួន ១០០តម្លឹងប៉ុណ្ណោះ ។

លោកឧត្តមសេនីយ៏ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត មានប្រសាសន៏បន្តថា នៅពេលមុនកើតហេតុនោះ អ្នករងគ្រោះ បានជិះម៉ូតូឃ្លីក ចេញពីផ្សារស្ទឹង ត្រឡប់មកផ្ទះវិញ ត្រូវបានក្រុមចោរប្លន់ ចំនួន៤នាក់ ជិះរថយន្តម៉ាក ឡិចស៊ីស RX 300 មួយគ្រឿង តាមដានរហូត មកដល់ផ្ទះ ។ គ្រាន់តែបុរសរងគ្រោះ បើកទ្វាររបងផ្ទះ ចូលបានតែបន្តិច ត្រូវចោរពាក់ ឯកសណ្ឋានប៉ារ៉ា ចំនួន៣នាក់ ប្រដាប់ដោយអាវុធ បានចូលតាមក្រោយ ភ្ជង់ម្ចាស់ផ្ទះ គ្រានោះបុរសចំណាស់ ឈ្មោះពៅ បានប្រវ៉ាយប្រតប់ ជាមួយនឹងចោរម្នាក់ កាន់កាំភ្លើងអាកាបត់ ជាហេតុបណ្តាលឲ្យ ផ្ទុះផ្លាតទៅចោរ ឈ្មោះ ពាន់ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់ក្នុងថ្លុកឈាម៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម