បំបែកករណី ក្រុមជនជាតិ វៀតណាម ដែលបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជំរិតទារប្រាក់
ភ្នំពេញ ៖ កុ្រមនគរបាល ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ វាយបំបែកជនជាតិ វៀតណាមមួយក្រុម ដែលបាន ប្រព្រឹត្តបទ ល្មើសដោយ បាន ចាប់បង្ខាំងជនជាតិខ្លួនឯងទុក និងជំរិតទារ ប្រាក់ក្នុងនោះ បានឃាត់ខ្លួន២នាក់ ស្រីមួយប្រុសមួយ។
លោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលនៅរសៀល ថ្ងៃទី៩ ខែវិច្ឆិកានេះថា កាលពី ថ្ងៃទី៨ វិច្ឆិកានគរបាលបានឃាត់ខ្លួន និងរំដោះជន រងគ្រោះជនជាតិ វៀតណាម ក្នុងករណី បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ នៅភូមិ ក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ។
លោកបន្តថា ករណីឃាត់មនុស្សទុកនេះ បានកើតឡើងនៅអំឡុងខែ កញ្ញា ឆ្នាំ២០១៤។ ក្រោយពីទទួល បានព័ត៌មាននេះរួចហើយ លោកបានបញ្ជាលោកអធិការ ធ្វើការស្រាវជ្រាវជា បន្តបន្ទាប់ រហូតដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ នគរបាលទទួលបានវៀតណាម ២នាក់ ស្រី១នាក់ ដែលរំដោះខ្លួនចេញ ពីកន្លែងឃុំឃាំង។
លោកបន្ថែមថា លោកស្នងការរងទទួលការងារព្រហ្មទណ្ឌ-សន្តិសុខ និងលោកអធិការ បាន ចាប់ឃាត់ខ្លួន មនុស្ស២នាក់ ស្រី ១នាក់ និងជនរងគ្រោះជនជាតិវៀតណាម សរុប ១១នាក់ ស្រី ២នាក់ នៅភូមិក្រយា ជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក បញ្ជូន មកស្នងការដ្ឋាន នគរបាលខេត្ត នៅម៉ោង៣ រសៀល ដើម្បីសាកសួរ យកព័ត៌មានពីជនរងគ្រោះ។
ឆ្លងតាមការស្រាវជ្រាវសួរយកព័ត៌មាន ពីជនរងគ្រោះជនជាតិវៀតណាមទាំង១០នាក់ ក្នុងនោះ រកឃើញ ជនដៃ ដល់ជាអ្នកធ្វើទារុណកម្ម លើជនរងគ្រោះ១នាក់។
ជនរងគ្រោះ រួមមាន៖ ១-ឈ្មោះ ង្វៀន ឌីញទី ប្រុស ២៨ឆ្នាំ នៅខេត្តតៃនីញ, ២-ឈ្មោះ ហ្វាម កុងហ៊ុយ ប្រុស ២៣ឆ្នាំ នៅខេត្តតៃនីញ , ៣-ឈ្មោះ ង្វៀន ម៉ាច់ទៀន ប្រុស ២៨ឆ្នាំ នៅក្រុងដាណាំង , ៤-ឈ្មោះ ជិន វ៉ន់ស៊ុន ប្រុស ៥៨ឆ្នាំ នៅក្រុងហូជីមីញ , ៥-ឈ្មោះ ហ្វាម វ៉ាន់ងា ប្រុស ៣៨ឆ្នាំ នៅខេត្តតៃនីញ , ៦-ឈ្មោះ ង្វៀន ឌីញជី ប្រុស ២៦ឆ្នាំ នៅខេត្តឡុងអាន ,៧-ឈ្មោះ ង្វៀន ថាញ់វិញ ប្រុស ៣៤ឆ្នាំ នៅខេត្តតៃនីញ , ៨-ឈ្មោះ ង្វៀន ធិធានចិន ស្រី ៣៤ឆ្នាំ នៅក្រុងហូជីមីញ , ៩-ឈ្មោះ ជឿង ធិជិកលី ស្រី ២៣ឆ្នាំ នៅខេត្ត ប៊ីញសឿង ,១០-ឈ្មោះ ផាម លឹមងិន ប្រុស ៤០ឆ្នាំ នៅខេត្តតៃនីញ។
ជនសង្ស័យដែលជាអ្នកប្រព្រឹត្តមាន៣នាក់៖ ១-ឈ្មោះ ហួរ តាប ហៅបងទី៦( បងសាវ) ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម កាន់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៩០៣៨៨៨២២ ចុះថ្ងៃទី ២៦/ ១០/ ២០០៨ ផ្តល់នៅខេត្តស្វាយរៀង ( ជាម្ចាស់ផ្ទះ) , ២- ឈ្មោះ ធឿន ស្រីតូច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ ( ជាប្រពន្ធរបស់ឈ្មោះ ហូរ តាប ) នៅភូមិក្រយាជើង ឃុំក្រយា ស្រុក ប្រាសាទ បល្ល័ង្កខេត្ត កំពង់ធំ , ៣-ឈ្មោះ ង្វៀន វ៉ាន់ធឿ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម នៅខេត្តឡុងអាន (ជាជនដៃដល់ក្នុង ការធ្វើ ទារុណ កម្ម)។
ជនសង្ស័យ ត្រូវសមត្ថកិច្ចនគរបាលកសាងសំណុំរឿងតាមនីតិវិធី ដោយមានការ សម្របសម្រួល ពីលោកព្រះ រាជអាជ្ញា អមសាលា ដំបូងខេត្ត។ ដោយឡែកជនរងគ្រោះ លោកស្នងការ បានប្រគល់ជូន លោកស្នងការរងទទួល ការងារអន្តោប្រវេសន៍ ចាត់ចែងតាមនីតិវិធី ឲ្យសាម៉ីខ្លួនវិល ត្រឡប់ទៅ ប្រទេសវៀតណាមវិញ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!