ស្រីកូន​៤តណ្ហា​ក្រាស់​នាំប្រុស​ក្មេង​រួម​មេត្រី​នៅ​ផ្ទះខ្លួន​ឯង ត្រូវ​ប្តីតាម​ទាន់ប្តឹង​ប៉ូលិស

 
 

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាកម្មការិនីរោចក្រកាត់ដេរ មានប្ដីមានមុខរបរ ជាអ្នកលក់នំបុ័ង និងមានកូនដល់ទៅ ៤នាក់ទៅហើយ បានផិតក្បត់ ទៅស្រលាញ់គ្នាជា មួយនឹងប្រុសក្មេងម្នាក់ទៀត ដែលជាកម្មករ រោងចក្រកាត់ដេរជាមួយគ្នា ។ មិនតែប៉ុណ្ណោះ បានដឹកដៃគ្នា ចូលក្រេបទឹកឃ្មុំ នៅក្នុងផ្ទះសំណាក់ យ៉ាងត្រេកត្រអាល ជាញឹកញាប់ ហើយបុរសជាប្ដី មិនបានដឹងនោះឡើយ ។ ប៉ុន្តែនៅលើកចុងក្រោយនេះ បានណាត់ជួបគ្នា នៅក្នុងផ្ទះតែម្ដង ហើយត្រូវបុរសជាប្ដីទៅទាន់ ក៍បានប្ដឹងប៉ូលីស ឲ្យឃាត់ខ្លួន បានទាំង២នាក់ នាំយកទៅសកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ។

ហេតុការណ៌នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច បន្ទប់លេខ១០៤ ផ្ទះជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីដែលត្រូវបានប៉ូលីសឃាត់ខ្លួន តាមបណ្ដឹងផ្ទាល់មាត់ របស់បុរសជាប្ដីនោះ ឈ្មោះ ប៉ែត ចាន់ណា ហៅ (ស្រី ហឿង) អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ ។ ស្ត្រីរូបនេះមានប្ដីឈ្មោះ ផៃ ភាន់ អាយុ៣៦ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នា ហើយអ្នកទាំង២នេះ មានកូន ចំនួន៤នាក់ នៅក្នុងបន្ទុកគ្រួសារ។

ដោយឡែកយុវជនម្នាក់ ដែលជាប់ចោទថា ជាប្រុសសហាយនោះ ឈ្មោះ សៀង រ៉ូត អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង  សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សនជ័យ ត្រូវប៉ូលីសឃាត់ខ្លួន ក្នុងខណៈពេលកំពុងរត់ពួន នៅក្នុងបន្ទប់ទឹក របស់ស្ត្រីខាងលើ ។

តាមប្រភពព័ត៌មាន ពីមន្ត្រីប៉ូលីសប៉ុស្ដិ៍ចោមចៅ បានឲ្យដឹងថា យុវជនោះជាកម្មករ រោងចក្រកាត់ដេរ ជាមួយនឹងស្ត្រីម្នាក់នោះដែរ ហើយអ្នកទាំងពីរ នោះបានមានទំនាក់ទំនង ស្នេហាជាមួយគ្នា មានរយៈពេល ជាង៥ខែកន្លងមកហើយ ។ មិនតែប៉ុណ្ណោះ បានដឹកដៃគ្នាចូល ផ្ទះសំណាក់រួមមេត្រី ជាញឹកញាប់មកហើយដែរ ចំណែកឯបុរសជាប្ដី មិនបានដឹងរឿងនោះឡើយ ព្រោះជាប់រវល់ចេញ ទៅរកស៊ីបាត់ៗ មិនសូវបាននៅផ្ទះ មានពេលខ្លះ បានទៅរកស៊ី នៅឯប្រទេសថៃ ថែមទៀតផង ។

ប្រភពដដែលបានបន្តថា ដោយឡែកនៅយប់ថ្ងៃកើតហេតុ អ្នកទាំងពីរ នោះមិនបានទៅក្រេបទឺកឃ្មុំ នៅឯផ្ទះសំណាក់ ដូចពេលមុនៗនោះទេ គឺបានណាត់ជួបគ្នា នៅបន្ទប់ផ្ទះជួល របស់ស្ត្រីនោះតែម្ដង ។ ខណៈពេលដែលកំពុង បើកប្រតិបត្តិការ ឡើងឋានសួគ៌ យ៉ាងផ្អែមត្រជាក់ ស្រាប់តែបុរសជាប្ដី បានទៅទាន់ និងបានស្រែក ឲ្យនាងជាប្រពន្ធបើកទ្វារ ។ ដើម្បីបានចូលផ្ទះ ដោយមិនបានដឹងថា ប្រពន្ធកំពុងដេកជាមួយ ប្រុសផ្សេងនោះឡើយ ប៉ុន្តែខណៈនោះ ប្រពន្ធមិនព្រមបើកឲ្យ ទើបកើតការសង្ស័យ និងបានប្ដឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ ។

ប្រភពខាងលើបានបន្ត ទៀតថា ពេលប៉ូលីសទៅដល់ បានកាស់ទ្វារបន្ទប់នោះ ចូលទៅមើល ឃើញជនសង្ស័យម្នាក់ កំពុងពួននៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់នោះ ក៍បានឃាត់ខ្លួន សាកសួរទើបធ្លាយរឿង សហាយស្មន់នោះ បន្ទាប់មកបាននាំទាំងស្ត្រីរូបនោះ និងជនសង្ស័យ ទៅកាន់ប៉ុស្ដិ៍ ធ្វើការសាកសួរបន្ត មួយជំហាន រួចទើបបញ្ជូនទៅកាន់ ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត ៕   

ស្រ្តីកូន៤ និងប្រុសក្មេង

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម