ស្តាយក្រោយ អស់មួយជីវិត! ស្រីស្អាតម្នាក់ បានពិការភ្នែកម្ខាង និង ថ្លង់ ដោយសារតែ រវល់អានសារ ទូរស័ព្ទ ខណៈកំពុងបើកបរ (វីដេអូ)

 
 

អាមេរិក៖  នារីវ័យក្មេងម្នាក់ បានកែប្រែ ជីវិតរបស់នាង ទៅជាវេទនា ដោយសារតែ ធ្វេសប្រហែស ក្នុងមួយពព្រិចភ្នែក បានធ្វើឲ្យ នាង ក្លាយជា មនុស្សថ្លង់ និងពិការភ្នែក មួយ ចំហៀង។

នាង Liz Marks អាយុ២០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែនាង រវល់តែអានសារ ក្នុងទូរស័ព្ទដៃ របស់នាង ខណៈពេលកំពុង បើកបរ។ សំណាងអាក្រក់ រឿងគួរឲ្យរន្ធត់មួយនេះ បានបន្សល់ទុក នូវភាពឈឺចាប់ ទាំងរាងកាយ និងផ្លូវចិត្ត ដែលធ្វើឲ្យនាង បានបាត់បង់ភ្នែក ម្ខាង ព្រមទាំងមិនអាចដឹងក្លិន និង ថ្លង់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សារនៅក្នុងទូរស័ព្ទ ដែល Liz បានទទួលនោះ គឺជាសារម្តាយរបស់នាង ឈ្មោះ Betty Shaw ដែលបានផ្ញើរទៅ។ ហើយ កាលពី ប៉ុន្មានខែកន្លងទៅ  ពួកគេ ក៏បានចែករំលែក នូវបទពិសោធន៍ ដ៏អាក្រក់មួយនេះ ទៅមហាជនផងដែរ ដោយតាមរយៈ ការបង្ហោះវីដេអូ ចូលបណ្តាញ យូធូប។ ក្នុងនោះដែរ នាងLiz បាននិយាយនៅ ក្នុងវីដេអូនោះថា "ខ្ញុំបានព្រងើយកន្តើយ ចំពោះការ ហាមប្រាម ទៅនឹងទង្វើ អានសារ ខណៈកំពុងបើកបរ ដោយសារតែខ្ញុំឃើញ អ្នកដទៃទៀត ធ្វើបែបនោះ ដែរ ដូច្នេះខ្ញុំក៏គិតថា វាជារឿងធម្មតា  ប៉ុន្តែចុងក្រោយ អ្វីដែលខ្ញុំគិត គឺខុស ទាំងស្រុង"។

បើយោងតាម គេហទំព័របរទេសមួយ បានឲ្យដឹងថា Liz បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារនាង បានទៅបុកជាមួយ ឡានដឹកទំនិញ មួយ របស់លោក Roy Dixon អាយុ២៥ឆ្នាំ  ដែលនៅពេលនោះ នាងមានអាយុត្រឹម តែ១៧ឆ្នាំ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា នាងបានបន្ថែមទៀតដែរថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានធ្វើឲ្យ ជីវិតខ្ញុំឯកា ហើយខ្ញុំ មិនអាចគេងលក់ស្រួល ដូចមនុស្ស ដទៃនោះទេ គឺត្រូវតែលេបថ្នាំ ទើបអាចងងុយគេងបាន។ យ៉ាងណាមិញ នៅចុងបញ្ចប់ ក្នុងវីដេអូរបស់នាង ក៏បានសរសេរសារខ្លីមួយ ផងដែរថា "ប្រសិនបើអ្នក ទទួលបានសារ សូមកុំចុចមើលវា ខណៈពេលបើកបរ"៕

រូបថតរបស់នាង មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍



រូបថត ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍



ម្តាយរបស់នាងLiz Marks

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម