ក្មេងតូច អាយុ២ឆ្នាំ ត្រូវទឹកក្តៅរលាក យ៉ាងធ្ងន់ធ្ងរ ព្រោះតែការ ធ្វេសប្រហែស របស់អ្នកមើលថែក្មេង

 
 

សហរដ្ឋអាមេរិក៖ រឿងរ៉ាវដែល គួរឲ្យរន្ធត់មួយ បានកើតឡើង ដោយសារតែ អ្នកមើលថែក្មេងម្នាក់ ធ្វេសប្រហែសធ្វើឲ្យ ក្មេងប្រុស អាយុ២ឆ្នាំ រលាកទឹកក្តៅ យ៉ាងធ្ងន់ធ្ងរ ហើយចេញទៅ ដើរលេងធ្វើព្រងើយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា Lan Huyhle Le មានអាយុ២៩ឆ្នាំ ត្រូវបានគេរកឃើញថា មានទោសកម្រឹតទី២ ក្រោយពីធ្វើអំពើ ដ៏ឃោរឃៅ ដោយចាក់ទឹកក្តៅ លើក្មេងប្រុសអាយុ២ឆ្នាំ ត្រូវត្រង់ត្រចៀក មុខ ដៃ និងរលាកខ្លាំងត្រង់ជើង។ នៅពេលនេះ ក្មេងប្រុសរងគ្រោះ តម្រូវឲ្យធ្វើការ ផ្សាំសាច់ ដែលរលាក ចេញពងបែកនោះ។

ជាមួយគ្នានេះដែរ នៅពេលនាងត្រូវបាន គេបញ្ជូនទៅកាន់តុលាការ Calcasieu នៅក្នុងទីក្រុង Lake Charles រដ្ឋ Louisiana នាងបានបង្ករឿង និងប្រមាថចៅក្រម ទើបលោកចៅក្រម Ron Ware សម្រេចព្យួរទោស នៅក្នុងពន្ធនាគារ រយៈពេល៥ឆ្នាំ និងស្ថិតនៅក្នុងការ ឃ្លាំមើលរយៈពេល៣ឆ្នាំ បន្ថែមទៀតផងដែរ។ ប៉ុន្តែ Le មិនបានធ្វើតាមការ ដាក់ទោសនោះទេ គឺនាងបានធ្វើដំណើរ ទៅកាន់រដ្ឋ Florida ដើម្បីគេចពីការ ដាក់ទោស។

កាលពី៦ខែមុន លោកចៅក្រម Ware បានភស្តុតាងដែល ទាក់ទងនឹងការ ធ្វើទារុណកម្មលើកុមារ គឺមិនដូចទៅនឹង ការរាយការណ៍ ពីមុននោះទេ។ ក្នុងនោះដែរ អ្នកថែទាំក្មេង ដែលជាប់ទោសនោះ បាននិយាយថា នាងមិនបានចាក់ទឹកក្តៅ លើខ្លួនក្មេងប្រុសនោះទេ គឺក្មេងប្រុសនោះ បានឡើងទៅក្នុងអាងទឹក ហើយបើកទឹកក្តៅ ដោយខ្លួនឯង ហើយភ្លាមៗនោះ នាងក៏បានប្រញាប់ ទៅបិតទឹកក្តៅនោះវិញដែរ។ ប៉ុន្តែនៅពេលកាត់ក្តី តុលាការមិនបាន សួរនាំនាងពីរឿងហេតុ ដែលកើតឡើងទេ គឺសម្រេចដាក់ទោស នាងតែម្តង។

យ៉ាងណាមិញ ទោះបីជា Le មិនបានចាក់ទឹកក្តៅ លើខ្លួនក្មេងប្រុសរបស់ ក៏ពិតមែន ប៉ុន្តែនាងក៏ជាប់ទោស ពីបទធ្វេសប្រហែស ក្នុងការមើលថែទាំក្មេង ដែលជាភារកិច្ចរបស់នាង៕



ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម