បាក់ស្រុតផ្លូវកៅស៊ូចូលទន្លេមេគង្គជម្រៅជាង១០ម៉ែត្រ លំនៅឋាននៅតាមច្រាំងទន្លេត្រូវបានរុះរើចេញជាបន្ទាន់
ខេត្តក្រចេះ ៖ កំណាត់ផ្លូវក្រាលកៅស៊ូ ប្រវែងជាង៤០០ម៉ែត្រ ដែលលាតសន្ធឹង ស្របតាមច្រាំងទន្លេមេគង្គ ក្នុងឃុំថ្មគ្រែ ស្រុកចិត្តបុរី បានរងនូវការបាត់ស្រុត ចូលទៅក្នុងទន្លេ ឮដូចផ្គរលាន់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ វិច្ឆិកា មិនមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់លំនៅឋាន របស់ប្រជាពលរដ្ឋ នៅម្តុំនោះទេ ប៉ុន្តែកំពុងចោទជាបញ្ហា ផ្លូវធ្វើដំណើរទៅវិញ ។ ទោះបីជាបែបណា ផ្ទះតូចៗ ដែលនៅតាមច្រាំងទន្លេ ក៏រុះចេញជាបន្ទាន់ដែរ ។
ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ ជាផ្លូវសេសសល់ពី សម័យសង្គមរាស្ត្រនិយម មានប្រវែងជាង៣០គីឡូម៉ែត្រ ភ្ជាប់ទីរួមខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកសំបូរ ដែលមានទីតាំង នៅស្របមាត់ច្រាំងទន្លេមេគង្គ និងជាផ្លូវសម្រាប់ធ្វើដំណើរ ឆ្ពោះទៅកាន់ តំបន់រមណីយដ្ឋានធំៗមួយ ចំនួនក្នុងខេត្តដូចជា រមណីយដ្ឋានតំបន់ទេសចរណ៍ អន្លង់ផ្សោត រមណីយដ្ឋានទឹកជួរ ទន្លេមេគង្គកាំពី និងព្រះវិហារ វត្តសសរ១០០ ។ ទីតាំងផ្លូវកៅស៊ូ ដែលរងនូវការបាក់ស្រុត មួយកន្លែងនេះ ជាទីតាំងលក់ក្រឡានដ៏ល្បី របស់ប្រជាពលរដ្ឋ នៅក្នុងឃុំថ្មគ្រែ ដោយពួកគាត់ តែងដាក់តុតូចធំលក់ តម្រៀបត្រៀបត្រា នៅសងខាងផ្លូវ និងជាចំណតរថយន្ត របស់ភ្ញៀវទេសចរ សម្រាប់ឈប់ទិញក្រឡានផងដែរ ។
យ៉ាងណាក៏ដោយ ឧប្បត្តិហេតុបានកើតឡើង នៅពេលរសៀល គឺមិនមានអ្នកទិញ និងអ្នកលក់ក្រឡានច្រើនទេ ទើបឧប្បត្តិហេតុបាក់ស្រុតផ្លូវ ធ្លាក់ចូលទន្លេនេះ មិនបង្កការយាយី ធ្ងន់ធ្ងរណាមួយ ដល់សុវត្ថិភាពពលរដ្ឋ ។
បន្ទាប់ពីមានឧប្បត្តិហេតុភ្លាមៗ កងកម្លាំងនគរបាលជាច្រើននាក់ បានចុះទៅដល់ទីតាំង ច្រាំងដែលបាក់នេះ ដោយដាក់ពង្រាយ ខ្សែសុវត្ថិភាព និងបញ្ចៀសចរាចរណ៍ ឱ្យអ្នកធ្វើដំណើរ ជិះតាមផ្លូវវាង ខាងក្រោយភូមិវិញ។ អ្នករស់នៅម្តុំនោះ និយាយប្រហាក់ប្រហែលគ្នាថា កន្លងមកច្រាំងមួយកន្លែងនេះ បានប្រឈមនឹងការបាត់ស្រុតបន្តិចម្តងៗ តែមិនធ្ងន់ធ្ងរ ដូចពេលនេះទេ ។ ដោយការបាក់ស្រុតផ្លូវ ច្រាំងនេះត្រូវពួកគាត់អះអាងថា បណ្តាលមកពីការ ធ្វើអាជីវកម្មបូមខ្សាច់ បូមក្រួស ក្នុងលក្ខណៈទ្រង់ទ្រាយធំ ពាសពេញទន្លេ យ៉ាងអនាធិបតេយ្យ និងតាមមាត់ច្រាំង នៅជុំវិញទីប្រជុំជនខេត្ត ។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ស្ថានភាពបាក់ស្រុតផ្លូវជាតិ និងច្រាំងចូលក្នុងទន្លេ បានធូរស្រាលវិញ នៅថ្ងៃទី២ វិច្ឆិកា បន្ទាប់ពីមានការបាក់ស្រុត បន្តិចម្តងៗ សរុបមានចម្ងាយ ជាង៤០០ម៉ែត្រ និងខូចខាតធ្ងន់ធ្ងរ ជាង១០០ម៉ែត្រ គឺត្រូវបាក់ស្រុតផ្លូវ ចូលក្នុងទន្លេមានទទឹង ជាង១០ម៉ែត្រ ក្នុងនោះលំនៅឋានតូចធំ ដែលតាំងលំនៅ តាមបណ្តោយច្រាំងទន្លេចំនួន៧ គ្រួសារត្រូវបានរុះរើចេញ ជាបន្ទាន់ផងដែរ ។
លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាល សណ្តាប់ធ្នាប់ខេត្ត ឱ្យដឹងថា ក្រោមបទបញ្ជា របស់លោកអភិបាលខេត្ត និងក្រោមការដឹកនាំផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំង នគរបាលចំណុះ ឱ្យស្នងការដ្ឋានចំនួន ជាង១០០នាក់ ចុះទៅជួយរុះរើលំនៅឋានតូចធំ ដែលមានទីតាំង នៅជាប់ច្រាំងទន្លេ និងងាយប្រឈម នឹងការបាក់ស្រុតនោះ ទៅកាន់តំបន់មានសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។
តបទៅតាមសំណូមពរ របស់អ្នកភូមិដែលបានស្នើឱ្យ អាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែ សម្រាប់ប្រើប្រាស់វិញ លោកស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្ត ឱ្យដឹងនៅថ្ងៃទី២ វិច្ឆិកាថា ចំណុចផ្លូវដែលរងនូវការ ខូចខាតដោយការបាក់ស្រុតនេះ គឺអាជ្ញាធរមិនអាច ស្តារ ឬជួសជុលឡើងវិញបានទេ ខណៈដែលស្ថានភាព នៃការខូចខាត គឺធ្ងន់ធ្ងរ និងការបាក់ស្រុត មានជម្រៅជ្រៅ ។
លោកប្រធានមន្ទីរបញ្ជាក់ថា អាជ្ញាធរបានត្រៀមទីតាំង ផ្លូវវាងមួយខ្សែ សម្រាប់ធ្វើដំណើរជាធម្មតា ជំនួសផ្លូវដែលបាត់ស្រុត ចូលទន្លេនេះ ហើយក៏នឹងចាប់ផ្តើម ឈូសឆាយ នៅថ្ងៃ៣ វិច្ឆិកា នេះតែម្តង ៕
បាក់ស្រុតផ្លូវកៅស៊ូចូលទន្លេមេគង្គជម្រៅជាង១០ម៉ែត្រ
បាក់ស្រុតផ្លូវកៅស៊ូចូលទន្លេមេគង្គជម្រៅជាង១០ម៉ែត្រ
លំនៅឋាននៅតាមច្រាំងទន្លេត្រូវបានរុះរើចេញជាបន្ទាន់
លំនៅឋាននៅតាមច្រាំងទន្លេត្រូវបានរុះរើចេញជាបន្ទាន់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!