លី ច័ន្ទសីហា បើកចំហ​ ពីទំនាក់ទំនង ជិតស្និទ្ធជាមួយ បុរសសម្បូរទ្រព្យ

 
 

ភ្នំពេញ៖ ចាប់តាំងពីតារាស្រី កញ្ញា លី ច័ន្ទសីហា បានជួបប្រទះនឹងស្នេហា មិនសមប្រកប ជាមួយអតីតគូដណ្តឹង កាលពីប៉ុន្មាន ឆ្នាំមុននោះមក គេសង្កេត ឃើញថា តារាស្រីរូបនេះ ហាក់មានភាពរាងចាល នឹងស្នេហាខកបំណង ដោយនាងបានប្រកាស បិទទ្វារបេះដូង លែងចង់ទទួល យកស្នេហ៍ថ្មី ទៀតឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍ជាថ្មី លើរឿងស្នេហា របស់តារាស្រី រូបនេះ គឺមួយរយៈពេល ចុងក្រោយនេះ សីហា បានបង្ហាញ កាយវិការជិតស្និទ ជាមួយបុរសម្នាក់ វ័យស្របាលគ្នា ដោយមើលទៅ ទំនាក់ទំនងរបស់ ពួកគេ ហាក់ដូចជា គូស្នេហ៍ថ្មោងថ្មី ស្រឡាញ់គ្នា មិនចាញ់គូស្នេហ៍ដទៃទេ ។

ក្រោយពី កញ្ញា លី ច័ន្ទសីហា បានរៀបចំពិធីជប់លៀង ខួបកំណើត រួចគេសង្កេតឃើញថា នាងហាក់បង្កើន ភាពស្និទស្នាល ផ្អែមល្ហែម ជាមួយបុរសម្នាក់ជាកូន អ្នកធំសម្បូរ ទ្រព្យសម្បតិ្ត ដោយជារឿយៗពួកគេ ទាំងពីរនាក់ តែងតែបង្ហាញ សារផ្អែមល្ហែមបង្ហោះ ពាសពេញបណ្តាញ ទំនាក់ទំនង សង្គម Facebook រួមជាមួយរូប ថតកៀកកើយគ្នា ដោយមើលទៅ ពួកគេទាំងពីរនាក់ នៅកៀកគិតគ្នា ប្រៀបដូចជា លលកញី ឈ្មោល ។

បើទោះជាតារា សម្តែងពូកែបង្ហូរ ទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានបង្ហាញពី ការបណ្តើរគ្នា ទៅដើរលេង និងចូលរួមកម្មវិធី ច្រើនជាមួយគ្នា ក៏ពិតមែន តែកន្លងមកនាង ធ្លាប់អះអាងប្រាប់ LookingTODAY ថាសម្ព័ន្ធភាព របស់ពួកនាង មិនមានអ្វីស៊ីជម្រៅ ឈាន ទៅដល់ចំណង ស្នេហាទេ ពោលគឺនាងរាប់អានគ្នា ត្រឹមតែជាមិត្តភក្តិធម្មតា គ្មានអ្វីលើសនោះទេ ។ តែសម្រាប់បុរសម្នាក់ ដែលតាមស្រឡាញ់ នាងមានឈ្មោះថា ហ៊ាសេង នោះគឺនាងទទួលស្គាល់ តែចំណងស្នេហាមួយនេះ គឺនៅត្រឹមការសិក្សា មើលចិត្តគ្នា ឲ្យច្បាស់ជាមុនសិន។

LookingTODAY មិនអាចទាក់ទងទៅ ម្ចាស់សាម៉ីខ្លួន កញ្ញា លី ច័ន្ទសីហា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដើម្បីសាកសួរពីការវិវត្តន៍ នៃចំណងស្នេហ៍រវាងនាង និងបុរសវ័យក្មេង មាឌធំរូបនោះ បានទេ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម