ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បើក​រថយន្ត​មកលោត​ទឹក​សម្លាប់ខ្លួន​ តែ​ត្រូវ​ជួយសង្គ្រោះទាន់​ ព្រោះ​នាង​​ចេះហែល​ទឹក​

 
 

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ សង្ស័យមានវិបត្តិ បានបើករថយន្ត ឡើងដល់លើស្ពានព្រះមុនីវង្សចាស់ មកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវទូកនេសាទ នៅជិតនោះឃើញទាន់ ក៏ជួយសង្គ្រោះទាន់ពេលវេលា ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០២ និង៣០នាទី ថ្ងៃទី០៣ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ប្រភពពីសាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ បើករថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O 9319 ពីកើតទៅលិច អមដំណើរដោយ រថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ២៥.២.០៣៩៤ បើកបរដោយបុរសម្នាក់ មកដល់លើស្ពានព្រះមុនីវង្សចាស់ ស្រាប់តែស្ត្រីជាអ្នកបើករថយន្ត ដែលមានវ័យជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានឈប់រថយន្ត ហើយលោតចុះទៅក្នុងទឹក ទាំងសំលៀកបំពាក់ រ៉ូបពណ៌ខ្មៅ ដៃវែង ជាសំណាងល្អ ស្ត្រីរូបនោះចេះហែលទឹក គាប់ជួនមានទូកនេសាទ នៅក្រោមស្ពាន បានចេញទៅជួយ ដោយបោះសំបកប៊ីដុង ឱ្យស្ត្រីនោះតោង ទើបស្រង់ដាក់លើទូក ដឹកយកមកច្រាំងវិញ ត្រូវបុរសម្នាក់ ដែលបើករថយន្ត តាមពីក្រោយមិនដឹងថា ត្រូវជាអ្វីទេ មានវ័យប្រមាណ៥០ឆ្នាំ ក្នុងកាយវិការស្និទ្ធិស្នាល ដើរកៀកអោបជាប់រហូត បាននិយាយថា កូនមិនគួរធ្វើបែបនេះទេ ហើយបានទៅគ្រា ចូលក្នុងរថយន្តបើកចេញទៅបាត់ ។

នារីរងគ្រោះត្រូវបានជួយសង្គ្រោះ



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម