តំបន់ទេសចរណ៍ ដោយរូបលិង្គ អ្នកទស្សនាកម្សាន្ត តែងមើលរំលង
ពិភពលោក៖ តាមប្រភពព័ត៌មានបរទេសកាល ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៤ កន្លងទៅនេះ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ បានរកឃើញគោលដៅ តំបន់ទេសចរណ៍ ដ៏កម្រជាច្រើន នៅលើពិភពលោក ពាក់ព័ន្ធនឹងជំនឿ នៃពិធីបុណ្យលិង្គ ឬតំបន់ទេសចរណ៍ វប្បធម៌លិង្គ របស់ប្រទេសនីមួយៗ ។
១.តំបន់ទេសចរណ៍ផ្ទះ នៅប្រទេសប៊ូតង់
ប្រទេសប៊ូតង់ ជាប្រទេសតូចមួយ ដែលមានទីតាំងស្ថិតនៅក្បែរជើងភ្នំហិម៉ាឡៃ នៅចន្លោះ រវាងប្រទេសចិន និងប្រទេសឥណ្ឌា។ ប្រទេសនេះ ត្រូវបានគេស្គាល់ ដោយសារតែមានសាសនា ដើរតួនាទីដ៏ធំមួយ នៅក្នុងជីវិត ខាងវិញ្ញាណរបស់ប្រជាជននៃប្រទេសនេះ។ ប៉ុន្តែភ្ញៀវទេសចរ ជាច្រើនមិនបានចាប់អារម្មណ៍ទៅផ្ទាំងគំនូរ លិង្គយក្សដ៏ក្រាស់ នៅលើជញ្ជាំងផ្ទះមួយចំនួននៅក្នុងប្រទេសប៊ូតង់នេះទេ។ ទោះជាយ៉ាងណា ការមិនចាប់អារម្មណ៍នេះ មិនមែនមានន័យថា ជាការប្រមាថ លើស្នាដៃវិចិត្រករបុរាណកាល នោះទេ។
អ្នកស្រាវជ្រាវបាននិយាយថា ការគោរពបូជាលិង្គនេះ បើយោងតាមជំនឿប្រពៃណី មានជីវិតដ៏យូរលង់ ណាស់មកហើយ នៅក្នុងប្រទេសប៊ូតង់។
២.សារមន្ទីរលិង្គ នៅ Iceland
ទីក្រុង Reykjavik រដ្ឋធានី នៃប្រទេស Nordic Iceland ត្រូវបានគេដឹងថា មានសារមន្ទីរលិង្គមួយ បានបើកដំណើរការ ក្នុងឆ្នាំ ១៩៩៧ ដែលមានលិង្គចំនួន ២៨០ មានប្រភេទ ។ ទំហំនៃលិង្គនីមួយៗ ពី ១.៧០ ម៉ែត្រ រាងដូចជាត្រីបាឡែន ពណ៌ខៀវ ។ អ្វីដែលពិសេសនោះ គឺថាសារមន្ទីរនេះ ក៏បានយកលិង្គបុរសម្នាក់ បានស្ម័គ្រចិត្តបរិច្ចាគ បន្ទាប់ពីបានស្លាប់ យកមកតាំងនៅក្នុងទីនេះដែរ។
៣.ពិធីបុណ្យលិង្គ នៅប្រទេសជប៉ុន
ប្រទេសជប៉ុន មានពិធីបុណ្យលិង្គ ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី ១៥ ខែមីនា ជារៀងរាល់ឆ្នាំ របស់ប្រជាជន នៅទីក្រុង Komaki តំបន់ Aichi ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យ Honen (Honen Matsuri) ។ មានលិង្គយក្ស ទំហំរហូតដល់ទៅ ២,៥ ម៉ែត្រ ដង្ហែតាមដងផ្លូវនានា ។ ក្នុងអំឡុងពេលពិធីបុណ្យនេះ ស្ករគ្រាប់ជាច្រើន នឹងត្រូវបានឆ្លាក់ ទៅជារូបរាងលិង្គ។
៤.ប្រាសាទបរិសុទ្ធ Chao Mae Tuptim នៅប្រទេសថៃ
ប្រាសាទបរិសុទ្ធ តូច Chao Mae Tuptim នៅពីក្រោយ ប្រឡាយ Swissôtel សណ្ឋាគារ Saen Saeb ក្រុងបាងកក ប្រទេសថៃ។ កន្លែងនេះ អ្នកទេសចរណ៍ មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញរូបចម្លាក់ឈើ ឆ្លាក់ជាទំហំលិង្គ ចម្រុះពណ៌ ប្រមូលផ្តុំគ្នា ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង នៅក្នុងសតវត្សរ៍ទី ២០ ដោយពាណិជ្ជករថៃ។ ស្ត្រីថៃជាច្រើន និងបណ្តាប្រទេសជិតខាង មកទីនេះ ដោយមានបំណងប្រាថ្នា អធិដ្ឋានសុំកូន និងដើម្បីកូនកើតមក មានសុខភាពល្អ។
៥. Rock Kharkhorin នៅម៉ុងហ្គោលី
Rocks Kharkhorin ទីតាំងស្ថិតនៅក្នុង ខេត្ត Ovorkhangai ប្រទេសម៉ុងហ្គោលី ជាសិលាលិង្គ មានកេរ្តិ៍ឈ្មោះរីកសាយ ។ ក្រៅពីនេះវា ក៏ជាការរំឭក ដល់ព្រះសង្ឃ ត្រូវតែប្រកាន់ខ្ជាប់ ទៅនឹងច្បាប់ដ៏តឹងរឹង នៃសាសនានៅទីនេះ។ មានរឿងព្រេង មួយដំណាលថា មានបុរសម្នាក់ បានចាកចេញពីផ្ទះ ប៉ុន្តែពេលមកចូលផ្ទះវិញ បាននាំសាហាយម្នាក់មកជាមួយ ។ បន្ទាប់មកបុរសនោះ ត្រូវបានដាក់ទណ្ឌកម្ម ដោយក្រៀវ ធ្វើឲ្យរូបលិង្គនោះ ក្លាយជាទីគោរពរបស់នារីៗគ្រប់រូប ។
៦. សួន Haesindang នៅប្រទេសកូរ៉េខាងត្បូង)
ទីតាំងនេះ ត្រូវបានគេស្គាល់ថា ឧទ្យានលិង្គ មានទីតាំងស្ថិតនៅក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមរឿងព្រេងថា មានអ្នកនេសាទម្នាក់ ជាអកុសលប្រពន្ធរបស់គាត់ ត្រូវបានអ្នកស្រុកអ្នកភូមិ ដេញចេញពីភូមិឲ្យទៅឆ្ងាយ ។ ចាប់តាំងពីពេលនោះមក អ្នកនេសាទចាប់ត្រី មិនបានអ្វីទៀតនោះទេ។ ពួកគេក៏ចាប់ផ្តើមកសាង រូបសំណាកលិង្គ នៅលើឆ្នេរ ដើម្បីអន្ទង ព្រលឹងស្ត្រីម្នាក់នោះ។ ចាប់តាំងពីពេលនោះមក តំបន់ឧទ្យាននេះ បានក្លាយជាកន្លែងប្រមូលផ្តុំលិង្គ មានរចនាបថខុសៗគ្នា។
៧.ជ្រោះលិង្គប្រទេសកម្ពុជា
ជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញមួយ របស់ប្រជាជនកម្ពុជា មានទីតាំងក្នុងតំបន់ប្រវត្តិសាស្រ្ត អង្គរវត្ត។ ជ្រោះនោះត្រូវបានគេហៅថា "thousand linga" ដោយសារតែ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសូរ្យវរ្ម័ន បានបញ្ជាឲ្យឆ្លាក់រូបលិង្គ ចំនួន ១០៥០លិង្គ (និមិត្តសញ្ញាលិង្គនៅក្នុងសាសនាហិណ្ឌូ) នៅលើជ្រោះនេះ។
ក្រៅពីនេះមានលិង្គផ្សេងៗទៀត ក្នុងនោះឆ្លាក់រូបរាងអប្សរាជាលើកដំបូង អាចបង្ហាញអត្តសញ្ញាណ វប្បធម៌នៃប្រជាជនខ្មែរ ។ រឿងព្រេងថា ការឆ្លាក់នេះ បានចំណាយពេល ១០០ ឆ្នាំ ដើម្បីបញ្ចប់រូបនីមួយៗ ក្នុងចំណោមរូបចម្លាក់ ដែលមាននៅក្នុងជ្រោះ លិង្គមួយពាន់។ សព្វថ្ងៃនេះប្រជាជនកម្ពុជា ជឿថា ប្រសិនបើ កុមារងូតទឹក នៅក្នុងទឹកនៃជ្រោះលិង្គពាន់នេះ ទារកនឹង មានសុខភាពល្អ និងសន្តិភាព៕
ប្រភព Lookingtoday
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!