អាក្រក់ហួស! ម្តាយរវល់រួមរ័កពេក ចាក់សោរកូន ក្នុងបន្ទប់ វិះតែនឹង អត់ឃ្លានស្លាប់
អូស្រ្តាលី ៖ នេះពិតជារឿងរ៉ាវ ដ៏ហួសចិត្ត ជាខ្លាំងដែល ក្នុងនាមជាម្តាយម្នាក់ បានធ្វើឲ្យកូនប្រុស របស់ខ្លួន អត់អាហារ វិះតែនឹងអត់ឃ្លានស្លាប់ ដោយសារតែ ជាប់រវល់រួមរ័ក ជាមួយដៃគូពេក រហូតគ្មានពេល មើលថែកូនឲ្យបានល្អ។
រឿងរ៉ាវនេះ បានផ្ទុះឡើង នៅពេលដែលស្រ្តី ជាម្តាយ អាយុ ២៤ ឆ្នាំ រាយការណ៍ទៅប៉ូលីស ថាប្តីរបស់ខ្លូន វាយដំនាង ខណៈដែលប៉ូលីស ចុះទៅធ្វើការ ស៊ើបអង្កេត នៅផ្ទះស្រ្តីរូបនេះ ក៏បានរកឃើញថា ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ មិនត្រូវបាន ប៉ូលីសបញ្ចេញឈ្មោះ ត្រូវបានចាក់សោរក្នុងបន្ទប់ ពោរពេញទៅដោយ ខោទឹកនោម ដែលប្រើប្រាស់ហើយ ជាច្រើន។ អ្វីដែលគួឲ្យ ហូសចិត្តទៀតនោះ គឺបន្ទប់ដែលក្មេងប្រុសនេះ ស្នាក់នៅ ពោរពេញទៅដោយ ភាពស្មោគគ្រោក ជាខ្លាំង។
មិនតែប៉ុណ្ណោះទេ ឪពុកម្តាយ របស់ក្មេងប្រុសនេះ ត្រូវបានគេរាយការណ៍ថា សេពគ្រឿងស្រវឹង, ជក់ថ្នាំញៀន និង បានឲ្យកូនរបស់ខ្លួន ទទួលទាន តែទឹកដោះ គោជូរ និង ចាហ៊ួយ ដែលពួកគេ ដាក់នៅ ក្រោមទ្វារ ដែលចាក់សោរ។
ស្រ្តីដែលជាម្តាយ ក្មេងប្រុសនេះ បានប្រាប់ប៉ូលីសថា នាងរវល់តែរួមរ័ក ជាមួយនឹងប្តី របស់ខ្លួនពេក ជាហេតុធ្វើឲ្យនាង ភ្លេចគិត ពីការមើលថែទាំ កូនប្រុសឲ្យបានល្អ យ៉ាងដូច្នេះ។
ចំនែកឯឪពុក ក្មេងប្រុសនេះវិញ បាននិយាយថា ខ្លួនបានឲ្យនំចំនី ទៅកូនប្រុស ទទួលទាន ជារៀងរាល់ថ្ងៃ ហើយកូនរបស់គាត់ មានអារម្មណ៍សប្បាយរីករាយ ជាធម្មតា។ បុរសនេះ បានសារភាពទៀតថា ខ្លួនបានចាក់សោរ កូនប្រុស ឲ្យនៅក្នុងបន្ទប់ រយៈពេល ១២ ថ្ងៃ មកហើយ។
គួរបញ្ជាក់ផងដែរ នៅពេលដែលរឿងរ៉ាវនេះ ត្រូវបានប៉ូលីសរកឃើញ ក្មេងប្រុសដ៏កំសត់នេះ មានទម្ងន់តែ ៨.៣ គីឡូក្រាម តែប៉ុណ្ណោះ ដែលជាមធ្យម ក្មេងអាយុ ៤ ឆ្នាំ មានទម្ងន់ ពី ១៥ ទៅ ១៥ គីឡូក្រាម មិនតែប៉ុណ្ណោះទេ ក្មេងនេះ ស្ថិតនៅក្នុងសភាពខ្វះជាតិទឹក ១០ ភាគរយ ដែលនៅសល់ តែពីរថ្ងៃទៀតប៉ុណ្ណោះ គេនឹងឈានចូល ការខ្វះជាតិទឹក ធ្ងន់ធ្ងរ ១៥ ភាគរយ ដែលអាចប្រឈម នឹងការស្លាប់ផងដែរ។
យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះវិញ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ ពន្ធធនាគារ ពីបទ បង្កគ្រោះថ្នាក់ ដល់អាយុជីវិតកូនប្រុស ប៉ុន្តែ ព្រះរាជអជ្ញា បានធ្វើការស្នើសុំ ឲ្យពន្យាពេល ដាក់ពន្ធធនាគារ រហូតដល់ខែធ្នូខាងមុខ៕
ខាងក្រោម គឺជាទិដ្ឋភាពក្នុងផ្ទះ និង បន្ទប់ដែលក្មេងប្រុសនេះស្នាក់នៅ៖
ប្រភព ៖ ដេលីម៉ែល
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!