ទារកអភ័ព្វ កើតមកក្បាលកាន់តែ រីកធំ ម្ដាយរត់ចោល រស់នៅជាមួយ ជីដូនក្រីក្រ អំពាវនាវរកអំណោយ សង្គ្រោះ
ខេត្តបន្ទាយមានជ័យ ៖ ទារកអភ័ព្វម្នាក់ កើតមកក្បាលកាន់ តែរីកធំឡើងៗ ធ្វើឲ្យស្ត្រីជាម្ដាយ ភ័យខ្លាចរត់ចោល ទុកឲ្យរស់នៅ ជាមួយជីដូនក្រីក្រ សុំអំពាវនាវរក អំណោយសង្គ្រោះ។ ករណីនេះកើតឡើង នៅភូមិក្បាលស្ពាន០១ សង្កាត់ និងក្រុងប៉ោយប៉ែត។
ស្ត្រីឈ្មោះស៊ិន សាម៉ន អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និងត្រូវជាជីដូន ទារកអភ័ព្វខាងលើ ប្រាប់ថាចៅប្រុស របស់គាត់ឈ្មោះ សុខ ស៊ិនពន្លឺ អាយុ១ឆ្នាំ ជាកូនទី២ របស់កូនស្រីគាត់ ឈ្មោះសុខ ស៊ិនវណ្ណី អាយុ២៤ឆ្នាំ។
ជុំវិញករណីខាងលើនេះស្ត្រីចំណាស់ជាជីដូនបាន រៀបរាប់ថា កូនស្រីរបស់គាត់ ក្រោយពីបង្កើតបាន កូនប្រុសខាងលើ ដោយសារពីមួយថ្ងៃ ទៅមួយថ្ងៃ ទារករូបនេះមានក្បាល កាន់តែរីកធំឡើងនោះ នាងក៏បានបោះបង់ កូនចោលទុកឲ្យ គាត់ចិញ្ចឹម រួចរត់ទៅ បាត់ដំណឹងឈឹង តាំងពីកូននោះ ទើបកើតបាន ២០ថ្ងៃម្ល៉េះ។
ស្ត្រីចំណាស់ដដែលបន្តថា តាំងពីពេលនោះ មកទល់នឹងពេលនេះ មានរយៈពេល ០១ឆ្នាំទៅហើយ នាងមិនដែល ផ្ដល់ដំណឹងថា នៅឯណានោះទេ ធ្វើឲ្យគាត់ចិញ្ចឹមចៅ ដ៍កំសត់ទាំង២ ដែលចៅស្រីម្នាក់ទៀត អាយុ៤ឆ្នាំឈ្មោះសុខ ស៊ិនស៊ាកគិម ក៏រស់នៅជាមួយគាត់ដែរ។ ដោយជីវភាពក្រីក្រ ទទួលអម្រែកធ្ងន់ធ្ងរពេក ស្ត្រីចំណាស់បាន អំពាវនាវរក សប្បុរសជនក្នុង និងក្រៅប្រទេស សូមមេត្តាជួយ ដល់គ្រួសារគាត់ផង ដើម្បីបានថវិកា ទំនុកបំរុងចំណីអាហារ ពិសេសទឹកដោះគោ ដល់ទារកអភ័ព្ វម្ដាយរត់ចោល នេះបានបៅ និងជួយនាងជាបង បានចូលរៀនសូត្រនឹងគេ។ គួរបញ្ជាក់ថា ទារកអភ័ព្វរូបនេះ មិនត្រឹមតែមាន ក្បាលធំខុសប្រក្រតី នោះទេពេលនេះ ថែមទាំងកើតជម្ងឺ ស្វិតដៃជើងទៀតផង សង្ស័យបណ្ដាលមកពី កង្វះជីវជាតិអាហារ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!