ឃាតកវ័យក្មេង រំលោភ រួចសម្លាប់ ស្ត្រីសតិ មិនគ្រប់ម្នាក់

 
 

កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ ត្រូវបានឃាតកវ័យក្មេង រំលោភបានសម្រេច រួចសម្លាប់អូសសពយក ទៅប្លុងចោល នៅក្នុងប្រឡាយទឹក នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍ខាងលើ នេះបានធ្វើឲ្យ មានការភ្ញាក់ផ្អើល បន្ទាប់ពីក្មេងឃ្វាលគោ បានប្រទះ ឃើញ សាកសព ស្រី្តរូបនេះ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

អធិការនគរបាលស្រុក រលាប្អៀរ លោក យ៉ីន សាលី បានឲ្យដឺងថា៖ស្ត្រីដែលមានឈ្មោះ ជុំ កុសល មានប្តីឈ្មោះ ហេង ចាន់ថន មានកូនពីនាក់ ទីលំនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រួវបានឃាតកវ័យក្មេង ម្នាក់ឈ្មោះណុប ប៊ុនណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ រំលោភហើយ សម្លាប់។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍ពីក្មេងឃ្វាលគោថា មានសាកសពស្រ្តីម្នាក់ស្លាប់ ក្នុងទឹកប្រឡាយ នៅ ក្នុងភូមិ សមត្ថកិច្ចបាន ចាត់កំលាំងនឹងជំនាញ ស៊ើបអង្កេតបន្ទាន់ ដោយមាន ការសង្ស័យ ហើយបាន ឈានដល់ ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗផងដែរ។ ក្រោយពីការ សាកសួរ លើជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានរំលោភ ហើយបានសម្លាប់ ដោយបានកាច់មែកឈើ វាយលើ ស្ត្រី រួូបនោះរហូតដល់ស្លាប់ នឹងបាន អូសយក ទៅជ្រមុជ ទំលាក់ក្នុងប្រឡាយទឺកស្រែ ដែលមាន ចំងាយ ប្រហែល៧ម៉ែត្រ ពីកន្លែងរំលោភ ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុ បាននិយាយថាស្ត្រីដែលមានឈ្មោះ ជុំ កុសល គឺជាគ្រួសារ មួយ ដែលក្រីក្រ ហើយក៏មានសតិ បញ្ញាមិនគ្រប់គ្រាន់ផងដែរ នឹងចូលចិត្តផឹកស្រាហើយដើរស៊ី ឈ្នួលច្រូតស្រូវ ឲ្យគេក្នុងភូមិដើម្បីចិញ្ចឹមជីវិតកូនទាំង២។ ក្រោយពេល បាត់ខ្លួន ប្តីរបស់គាត់ បានដើរ រកប្រពន្ធតាំងពីម៉ោង៦ល្ងាច ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ ប៉ុន្តែប្តីរបស់គាត់រកមិនឃើញឡើយ ហើយក៏បាន បន្តដំណើររកប្រពន្ធ ដល់ព្រឹក ម៉ោង១០ ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៤ទើបបានទទួលដំណឹងថា ប្រពន្ធរបស់គាត់ ត្រួវបាន គេសម្លាប់នៅ ចុងភូមិថ្មី  ។

ជនល្មើសត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត កសាងសុំណំរឿង ដើម្បីបញ្ជូន ទៅកាន់ តុលាការតាមផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម