ឱក សុគន្ធកញ្ញា ជម្រះមន្ទិលសង្ស័យ ថាពុករលួយ ក្រោយរងព្យុះរិះគន់យ៉ាងចាស់ដៃ (Video inside)
ភ្នំពេញ៖ កាលពីវគ្គ Live Show សប្តាហ៍មុន កន្លងទៅ ឱក សុគន្ធកញ្ញា ដែលជា Coach មួយរូប ក្នុងកម្មវិធី The Voice Cambodia បានរងនូវការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ជាពិសេសអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក ដោយចោទថា កញ្ញាមានលក្ខណៈលម្អៀង និងស៊ីខ្សែ នៅពេលដែលបន្ត ជ្រើសរើសយក បេក្ខជន វង្ស ដារ៉ារតនា ឲ្យបន្ត ទៅសប្តាហ៍ក្រោយ និង សម្រេចចិត្តឲ្យ ស៊ូ ស៊ីរីកា ចាកចេញពីកម្មវិធី។
លុះចូលមកដល់ វគ្គ Live Show សប្តាហ៍ទី ៤ យប់ម្សិលមិញនេះ ឱក សុគន្ធកញ្ញា ទីបំផុត បានជម្រះ មន្ទិលសង្ស័យ ទាំងប៉ុន្មាន ឲ្យជ្រះស្រលះ ពោលគឺវង្ស ដារ៉ារតនា បានជ្រុះចេញពីកម្មវិធី The Voice Cambodia ដោយបន្សល់ទុក នូវបេក្ខជន លី សុខណេត រួមជាមួយនឹង ឃុន វុត្ថា ឲ្យបន្តដំណើរទៅវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ បន្តទៅទៀត នាសប្តាហ៍ក្រោយ។
ជាអ្នកចម្រៀង បែប Rock មានសម្លេង ដូចរាជសី និង បានឆ្លងកាត់នូវវគ្គ Blind Audition ព្រមជាមួយនឹងវគ្គ Live Show អស់ ៣ សប្តាហ៍ រួចមកហើយនោះ វង្ស ដារ៉ារតនា បានបកស្រាយ ចម្រៀងមួយបទ កាលពីយប់ម្សិលមិញ ក្រោមចំណងជើងថា «ឲ្យបងសុំស្រលាញ់ផង» បានយ៉ាងល្អផងដែរ ប៉ុន្តែ មិនអាចទាក់ទាញចិត្ត របស់ Coach កញ្ញា ឲ្យអាណិតស្រលាញ់ និង ជ្រើសរើសរូបគាត់ ដូចសប្តាហ៍មុនៗ កន្លងទៅ បានទៀតទេ ដោយកញ្ញា សម្រេចចិត្ត ជ្រើសរើសយក ឃុន វុត្ថា ធ្វើឲ្យភ្ញាក់ផ្អើលអស់ មហាជន ជាពិសេសអ្នករិះគន់ទៅវិញ។
គួរបញ្ជាក់ផងដែរថា Coach និមួយៗ នៅសល់បេក្ខភាពចំនួន ២ រូបបន្តទៀត សរុបទាំងអស់ ៨ នាក់ ដែលនឹងត្រូវ បង្ហាញសមត្ថភាព នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Live Show សប្តាហ៍ក្រោយ៕
«ឲ្យបងសុំស្រលាញ់ផង» របស់រតនា៖
តើប្រិយមិត្តយល់ថា កញ្ញា សម្រេចចិត្តត្រឹមត្រូវ ដែររឺទេ?
ប្រភព៖ ហ្វេសប៊ុក
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!