ពៅ លីដា ខំប្រឹងសម្រុកការងារ ទាន់ឱកាសហុចឲ្យ
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលតារាស្រី កញ្ញា ពៅ លីដា ចូលប្រឡូក ក្នុងវិថីសិល្បៈ គេសង្កេត ឃើញថាសន្ទុះ កេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាព លេចអណ្តែតៗ មិនទៀងទាត់ ហើយក៏មិនសូវ លេចធ្លោខ្លាំងដែរ ។ ប៉ុន្តែមួយរយៈពេល ក្រោយនេះ ចាប់តាំងពី តារាសម្តែង ល្បីឈ្មោះ មួយចំនួន បានបញ្ចប់ អាជីពសិល្បៈទៅ សាងគ្រួសារនោះ គេសង្កេតឃើញថា តារាស្រី សម្បុរស្រអែមរូបនេះ បែរជាផ្តើមមាន រស្មើរះចែងចាំង ដោយនាងត្រូវបាន អ្នកដឹកនាំរឿង ទាក់ទង ហៅថតរឿង ជាបន្តបន្ទាប់ ហើយកេរ្តិ៍ឈ្មោះ របស់នាង ក៏ចាប់ផ្តើមឡើងកូដ ទៅតាមហ្នឹងដែរ ។
បើតាមប្រភព ពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ ឲ្យដឹងថា តារាសម្តែង នាង ពៅ លីដា មួយរយៈ ចុងក្រោយនេះ មើលទៅដូចជា មានទឹកមាត់លេប ច្រើនជាងមុន ដោយនាងត្រូវបាន ខាងស្ថានីយទូរទស្សន៍ អ្នកដឹកនាំរឿង ទាក់ទងមក ជាប់រហូតមិនសូវ មានពេលទំនេរដូ ចពេលមុនៗឡើយ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទថ្មីៗនេះ ម្តាយរបស់តារាស្រី កញ្ញា ពៅ លីដា បានប្រាប់ដោយ ទទួលស្គាល់ថា ការងារកូន ស្រីរបស់គាត់ មួយរយៈនេះគឺ មានការមមាញឹកច្រើន ដូចគេនិយាយមែន ពោលគឺធ្វើការជាប់ៗគ្នា មិនសូវមាន ពេលសម្រាកទេ ដោយត្រូវ ចេញថតរហូត ព្រោះថាប៉ុន្មាន ខែចុងក្រោយនេះ កូនស្រីរបស់គាត់បាន ទទួលថត ៣-៤រឿង ដូច្នេះត្រូវលៃពេល វេលាមិនអាច ទំនេរបានទេ ។
ម្តាយរបស់ លីដា បានប្រាប់ឲ្យដឹងថា “ជាក់ស្តែងកាលពី ថ្ងៃម្សិលមិញ ម្សិលម្ងៃនេះកូនខ្ញុំ គេទើបតែទៅចូលរួម ក្រុងពាលី ត្រៀមថត រឿងថ្មីមួយទៀត ឲ្យផលិតកម្ម PR Production របស់ អ្នកនាង ព្រំ រដ្ឋា មានឈ្មោះថា “វិថីនារី” ដោយរឿងនេះ គ្រោងនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ហើយរឿងនេះ នឹងផ្តើមចេញថត ដំបូងនៅដើម ខែវិច្ឆិកា ចំណាយពេលថត ប្រមាណ២ខែ…. សម្រាប់ លីដា កូនខ្ញុំគេ មិនខ្លាចហត់ទេ មានការងារច្រើន គេក៏សប្បាយទទួល ព្រោះថាស្រវ៉ាការងារ ទាន់ឱកាសហុចឲ្យ” ។
អ្នកស្រីបន្ថែមទៀតថា សម្រាប់ការងារទោះ ជាពេលនេះ លីដាគេមានការរវល់ តែមិនបិទផ្លូវទេ ឲ្យតែមានអ្នក ទាក់ទងមក គឺកូនអ្នកស្រី ទទួលទាំងអស់ ឲ្យតែមានពេលវេលា អាចដកឃ្លាទទួលបាន ព្រោះការងាររបស់អ្នក សិល្បៈតែប៉ុណ្ណោះ បើមានគេទាក់ទង ហៅច្រើន យើងក៏សប្បាយចិត្ត ទៅតាមហ្នឹង ហើយម្យ៉ាងទៀត ប្រជាប្រិយភាពក៏ លេចធ្លោបណ្តើរៗដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!