អច្ឆរិយៈ ធ្លាក់ពីជាន់ ទី ១០ តែមិន ស្លាប់ ! តែក្មេង ក្នុងស្រុកខ្មែរ ទើបតែ ធ្លាក់ស្លាប់ ពីជាន់ទី ១២
វៀតណាម ៖ នេះពិតជា រឿងមិនគួរឲ្យជឿ ដែលក្មេងប្រុស អាយុ ៤ ឆ្នាំម្នាក់ បានរួចផុត ពីសេចក្តីស្លាប់ និង មិនមាន របួសធ្ងន់ធ្ងរ អ្វីឡើយ បន្ទាប់ពីបាន ធ្លាក់ចេញ ពីអាគារស្នាក់នៅ (Apartment) ជាន់ទី ១០ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្នុងទីក្រុងហូជីមិញ។
រូបភាព ដ៏គួរឲ្យអាណោចអាធម៌ របស់ក្មេងស្រីអាយុ ២ឆ្នាំ ធ្លាក់ពីជាន់ទី ១២ ក្នុងស្រុកខ្មែរ
ក្មេងប្រុស ដែលមានសំណាង រូបនេះ មានឈ្មោះ Dang Gia Nam អាយុ ៤ ឆ្នាំ បានធ្លាក់ពីជាន់ ទី ១០ តែ បែរជា សំណាងល្អ មិនមានរបួសធ្ងន់ធ្ងរ គ្រាន់តែ មានរបួសដាច់ ចេញឈាម ត្រង់ជើង និង មុខតែ បន្តិចប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះទេ Gia Nam អាចញ៉ាំ និង ដើរបានធម្មតា ប៉ុន្តែ ត្រូវស្នាក់នៅ ក្នុងមន្ទីរពេទ្យ Cho Ray មួយរយៈ ដើម្បីឲ្យក្រុមគ្រូពេទ្យ ធ្វើការពិនិត្យ និង អង្កេត បន្តទៀត។ ជីដូនរបស់ក្មេងប្រុស ម្នាក់នេះ បាននិយាយថា នៅពេលកើតហេតុ គាត់កំពុង រវល់ចម្អិនអាហារ ថ្ងៃត្រង់ និង មិនបាន ចាប់អារម្មណ៍ ថា ចៅរបស់ ខ្លួនឡើងលើកៅអី ដែលដាក់ នៅយ៉រ អាគារឡើយ។ ប៉ុន្តែ ពេលដែលគាត់ មិនឃើញចៅ ក៏បានស្ទុះ ទៅយ៉រនោះ ក៏ឃើញចៅរបស់ខ្លួន ធ្លាក់ទៅក្រោមដី ដែលពោរពេញ ទៅដោយ ដីភក់ ប្រលាក់ពេញខ្លួន។ ចំនែកឯ លោក Dung ដែលជាអ្នករស់នៅ ក្នុងអាផាតមិនជាន់ទី៩ បានឲ្យដឹងថា ពីដំបូងគាត់ បានលឺសំលេង អ្វីម្យ៉ាង បុកជាមួយ នឹង ផ្ទះរបស់គាត់ ស្រាប់តែ មើលទៅ ឃើញក្មេង ប្រុសម្នាក់ កំពុងធ្លាក់ ទៅដីស្តែងៗតែម្តង។
ក្នុងនោះដែរ លោក វេជ្ជបណ្ឌិត Huynh Le Phuong ប្រចាំនៅ មន្ទីរពេទ្យ Cho Ray បាននិយាយថា ៖ « នេះពិតជារឿង ដែលមិន គួរឲ្យជឿ ដែលក្មេងប្រុស ម្នាក់នេះធ្លាក់ពីលើអគារ ជាន់ទី ១០ ទៅហើយ នៅតែមានជីវិត និង មិនមានរបួស ធ្ងន់ធ្ងរទៀត។ សូម្បីតែ ការធ្វើតេស្ត និង ស្កេន គឺលទ្ធផលចេញមកល្អ ហើយ Nam ត្រូវចេញពីមន្ទីពេទ្យថ្ងៃអង្គារ នេះហើយ»៕
អាផាតមិន នេះ គឺជាកន្លែងដែលក្មេងប្រុស Dang Gia Nam ធ្លាក់
ក្មេងប្រុស Dang Gia Nam
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ Thanhniennews
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!