ម៉ូតូ​ឡើង​ថ្លៃ​មែន​តែ​អ្នក​ទិញ​ច្រើន​ខណៈ​ជិត​ចូល​ឆ្នាំ​ខ្មែរ

 
 

ពិត​ណាស់​ដើម​ខែ​មេសា​នេះ​​ជា​រដូវ​ជិត​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ​ពលរដ្ឋ​​មួយ​ចំនួន​កំពុង​ត្រៀម​ខ្លួន​ ក៏​ដូចជា​បាន​ទិញ​របស់​របរ​និង​សម្ភារៈ​​មួយ​ចំនួន​ ដើម្បី​ប្រើប្រាស់​ក្នុង​ឱកាស​ថ្ងៃ​​ដ៏​ពិសេស​​នេះ​ដែរ​។

ដោយ​ឡែក​និយាយ​ពី​ការ​ទិញ​ម៉ូតូ​​​នៅ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ក៏​ឃើញ​មាន​សកម្មភាព​ផុលផុស ដែល​ធ្វើ​​ម៉ាក​​ម៉ូតូ​មួយ​ចំនួន​​​បាន​កើន​តម្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា។

​ម្ចាស់​ហាង​លក់​ម៉ូតូ​ ទួត សីហា​ បាន​ឲ្យ​ដឹង​ថា ២ សប្ដាហ៍​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មាន​អតិថិជន​​ច្រើន​មក​រក​ទិញ​ម៉ូតូ​​ប្រើប្រាស់។ អ្នក​​ខ្លះ​គ្រាន់​តែ​មក​រក​មើល​ តែ​អតិថិជន​មួយ​ចំនួន​មក​រក​មើល​​ហើយ​បើ​ត្រូវ​ចិត្ត​ទិញ​ជិះ​ភ្លាមៗ​តែ​ម្ដង។

អតិថិជន​មួយ​ចំនួន​ដឹង​ថា ​ម៉ូតូ​ចំនួន​អាច​​​នឹង​ឡើង​ថ្លៃ​នៅ​អំឡុង​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់​ៗ​ ដោយសារ​តែ​មាន​តម្រូវ​ការ​ខ្ពស់ ហើយ​ដែល​អ្នក​លក់​មួយ​ចំនួន​ឆ្លៀត​ដំឡើង​ថ្លៃ​។

ម្ចាស់ហាង​រូប​នេះ​បាន​បញ្ជាក់​ថា ទោះ​បី​មាន​ការ​សម្រុក​ទិញ​​ម៉ូតូ​ពី​​អតិថិជន​​ច្រើន​បែប​នេះ​ក៏​ហាង​ឆេង​ម៉ូតូ​​​នៅ​ហាង​​របស់​លោក​​មិន​អាច​ឡើង​ថ្លៃ​ស្រេ​ច​តែ​ចិត្ត​នោះ​ទេ។ តែ​​យ៉ាង​ណា​លោក​បញ្ជាក់​ថា ​ហាង​មួយ​ចំនួន​ក៏​​ឆ្លៀត​ឱកាស​លក់​​ឡើង​ថ្លៃ​ដោយសារ​​មាន​តម្រូវ​ការ​ខ្ពស់​ពេក​​​។​

ហើយ​នៅ​តែ​ទិញ​ម៉ូតូ​ជិះ ដោយ​មិន​សូវ​ខ្វល់​ពី​តម្លៃ​ប៉ុន្មាន​ទេ។ និង​មាន​អតិថិជន​មួយ​ចំនួន​ទៀត​បាន​កុម្ម៉ង់​ទិញ​ម៉ូតូ​ណា​មិន​មាន​ដាក់​ តាំង​លក់ ដោយ​ធ្វើ​មិច​ឲ្យ​បាន​ជិះ​មុន​ចូល​ឆ្នាំ​ហ្នឹង​តែ​ម្ដង។

ចំណែក​ម្ចាស់​ហាង​លក់​ម៉ូតូ​ឡាក់​គី​មួយ​រូប​ក៏​​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​ហាង​លោក​គឺ​លក់​ដាច់​គ្រាន់​បើ​ដែរ​នៅ​អំឡូង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ម្ចាស់​ហាង​រូប​នេះ​បន្ត​ទៀត​ថា​ អតិថិជន​មក​ទិញ​មិន​សូវ​សូញសាញ​ពី​តម្លៃ​នោះ​ទេ ហើយ​បើ​និយាយ​​ពី​តម្លៃ​​មិន​ឡើង​ខ្ពស់​ហួសហេតុ​នោះ​ដែរ។

លោក​បន្ថែម​ទៀត ​រាល់​ឆ្នាំ​ប្រហែល​ជា​ចូល​ឆ្នាំ​ហើយ​​តម្លៃ​ម៉ូតូ​នឹង​អាច​​ធ្លាក់​ថ្លៃ​បន្តិច​​ ហើយ​ក៏​មាន​ការ​លក់​ចូល​​ច្រើន​ពី​អតិថិជន​​វិញ​ដែរ។

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម