ពីស្រីស្អាត ក្លាយជា យាយចាស់ម្នាក់ ក្នុងមួយពព្រិចភ្នែក ដោយសារតែ ជម្ងឺដ៏កាចសាហាវមួយ
វៀតណាម៖ ស្រីស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ ថានាងជាអ្នករាំ កាលពីថ្មីៗនេះ នាងបានធ្លាក់ខ្លួន ឈឺយ៉ាងទ្រុឌទ្រោមបំផុត ហើយធ្វើឲ្យ រូបកាយរបស់នាង មានសភាព ខុសប្លែកយ៉ាងខ្លាំង។
ចំពោះអ្នករាំ វ័យក្មេងម្នាក់នេះ ឈ្មោះថា Vo Thi Ngoc Nu អាយុ២៦ឆ្នាំ នាងបានកើត ជម្ងឺមហារីក គ្រាប់ឈាម ដែលធ្វើឲ្យ រូបសម្ផស្សរបស់ នាង បានផ្លាស់ប្តូរ ពីស្រីដ៏ស្រស់ស្អាត សក់វែង បែរក្លាយជា មនុស្សស្រីម្នាក់ ស្គមរីងរៃ។ បន្ថែមពីនេះទៅទៀត បំនងប្រាថ្នាដ៏សាមញ្ញ របស់ Vo Thi គឺចង់ក្លាយជា អ្នករាំអាជីពម្នាក់ ប៉ុន្តែក្តីស្រមៃ របស់នាងគឺប្រហែល ជាត្រូវហួសឆ្ងាយ ពីជីវិតនាង នៅពេលនាង និងក្រុមគ្រួសារ មិនអាចមាន លទ្ធភាព គ្រប់គ្រាន់ សូម្បីតែ បង់ថ្លៃវិក័យប័ត្រ ថ្នាំពេទ្យ។
គួរបញ្ជាក់ផងដែរ នាង Vo Thi បានបង្ហោះរូបថតរបស់នាង កាលពីមុន និងបច្ចុប្បន្ន ចូលក្នុង បណ្តាញហ្វេសបុក ហើយបានធ្វើឲ្យ អ្នកគាំទ្រ មានការសោកសង្រេង និងអានិតដល់នាង យ៉ាងខ្លាំង ដោយសារតែជម្ងឺ ទើបបណ្តាលឲ្យនាង ធ្លាក់ខ្លួនក្នុងសភាពដូច្នោះ៕
រូបថតពីមុន និង ឥឡូវនេះ
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!