ចាន់ តារាទី ណែនាំយុវវ័យដែល មានអាយុតិចកុំប្រើពាក្យ «ជាតិនេះ ឆាជីវិតចោល» ព្រោះតែអត់ចេះ ព្យាយាម

 
 

រាជធានីភ្នំពេញ ៖ តារាភាពយន្តជើងចាស់ ដែលដុះចេញពី សាលាវិចិត្រសិល្បៈ អ្នកនាងចាន់ តារាទី នៅតែឈោងចាប់ អាជីពសិល្បៈ ដូចកាលពីនៅ ក្មេងស្រស់ស្អាត ។ ជាមួយភាពជោគជ័យ ឈរក្នុងតំណែង តារាភាពយន្តល្បី ក្នុងនាមមហាជន ទទួលស្គាល់ និងធ្លាប់ជួបរឿង ឈឺចាប់ពេលដាច់ដោច ជាមួយស្វាមី និងរែកពន់ បន្ទុកគ្រួសារតែឯង។ អ្នកស្រី ចាន់ តារាទី បានផ្ញើសាដល់ យុវវ័យមានអាយុ ចន្លោះពី១៧ឆ្នាំ ដល់២០ឆ្នាំជាង គួរកុំប្រើពាក្យជាតិនេះ ឆាជីវិតចោល អត់រកអនាគត ទាំងនៅក្មេងខ្ចី ទាំងមិនទាន់ស្គាល់ ពីរសជាតិនៃជីវិតនោះ ។ គួរតែខំតស៊ូ ឈ្នះឧបសគ្គ ព្រោះគ្មានអ្នកណា មានក្តីសុខ រហូតនោះទេ ដួលត្រូវងើបដើរ ។

អ្នកស្រី ចាន់ តារាទី ដែលត្រូវប៉ាន់ខាងផ្នែក តួសម្តែងបែបម្តាយ លោកស្រី និងលោកជំទាវ ពេលឈានដល់ វ័យជ្រេបន្តិចនេះ ហាក់មិនសូវ សប្បាយចិត្តសោះ នៅពេលដែលក្មួយៗ ឬមិត្តយុវវ័យដែល មានអាយុតិចនៅឡើយ បែរជាធុញធប់ និងភាពតាំងចិត្តតស៊ូ រាល់កិច្ចការលំបាក នៅចំពោះមុខ។ អ្នកស្រីបានកើតនូវ អារម្មណ៍បែបនេះឡើង ដោយសារតែអ្នកស្រី ធ្លាប់ជោគជ័យសិល្បៈ និងជោគជ័យក្នុងជីវិត គ្រួសារប្តីប្រពន្ធកូន ។ ប៉ុន្តែក្នុងពេល ស្ថានភាពគ្រួសារ ជួបរឿងខ្វែងគំនិតគ្នា រហូតឈានដល់ ការបែកបាក់ ក្រោមបន្ទាត់តុលាការ ចេញសាលក្រម ។ ពេលនោះអ្នកស្រី ត្រូវប្រឈមមុខ នឹងបន្ទុកមើលខុសត្រូវ ជាមួយកូនប្រុសស្រី របស់អ្នកស្រី ដោយភាពរឹងមាំបំផុត ដោយទាំងអារម្មណ៍ ជានារីមេម៉ាយ ត្រូវគ្របដណ្តប់ ទាំងភាពឈឺចាប់ រហូតធ្លាក់ខ្លួនឈឺ ហើយបានប្រឹង បំពេញការងា រទាំងឈឺទាំងជា កំដរភាពឈឺចាប់ ញញឹមតទៅទៀត ព្រោះតែនឹកឃើញ ជីវិតស្រស់បំព្រង របស់កូនៗដែល ត្រូវការអ្នកមើលថែរ រកអនាគតជូន ទើបមិនត្រូវអង្គុយ ឱបទុក្ខរហូតបាន។

អ្នកស្រី ចាន់ តារាទី បានលើកឡើងថា « នៅឆ្នាំ២០០១ អ្នកស្រីបានទទួល បរាជ័យក្នុងជីវិត ស្របពេលដែល ទទួលជោគជ័យ ក្នុងជីវិតមាន ហើយតាមរយៈសិល្បៈ មហាជនទទួលស្គាល់ ។ បរាជ័យនោះ គឺនៅក្នុងក្រុមគ្រួសារ ដោយពេលនោះ អ្នកស្រីបាន ប្រឹងដោះស្រាយ ពេលនោះអ្នកស្រី ដឹងថាបុណ្យ និងបាបពិតជាមាន ។ គ្រាមានរឿងនៅ ក្នុងគ្រួសារពិបាក ខ្លាំងណាស់ ពេលនោះខំអុកធូប បន់ធ្វើយ៉ាងណា ឲ្យផុតពីទុក្ខ ដែលជួបនេះ ព្រោះត្រូវការពង្រឹង គោលជំហរមើលកូនៗ ចិញ្ចឹមកូន បើដួលពិតជា អាណិតកូន តែចិត្តនោះ ពិបាកធ្វើណាស់ ។ ពេលនោះហើយបង បានលួងចិត្តខ្លួនឯង តាមរយៈសិល្បៈ ដឹងថាយើងជាមនុស្ស មហាជនស្គាល់ស្រលាញ់ ក៏ចាប់យក ចំណុចនេះមកគិត ហើយប្រឹងទៀត ដើម្បីមហាជន និងកូនៗ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម