ព័ត៌មានលំអិត ពីការផ្ទុះកាំជ្រួច បណ្តាលឲ្យ និស្សិតម្នាក់ស្លាប់ និង រងរបួសជាច្រើននាក់ កាលពីយប់ ម្សិលមិញ (មានវីដេអូ)

 
 

កាលពីវេលាម៉ោងប្រមាណ ៧ និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញនេះ មានហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់មួយបានកើតឡើង ដោយសារតែការបាញ់កាំជ្រួច ខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះខ្ទាត មានទាំងគ្រាប់ និងអណ្តាតភ្លើង ត្រូវចំនិស្សិតម្នាក់ ធ្លាយពោះវៀនស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៏នេះ បានកើតឡើង ក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បតិ្ត របស់ព្រះមហាក្សត្រ ស្ថិតនៅក្បែរក្បាលជ្រោយ សង្កាត់ជ្រោយចង្វារ។

បើតាមការអះអាង ពីអ្នកបាញ់កាំជ្រួច នៅក្នុងហេតុការណ៏គ្រោះថ្នាក់នោះ បានឲ្យដឹងថា គ្រាប់កាំជ្រួច ដែលយកមកបាញ់ នៅក្នុងព្រះរាជពិធី ឡើងគ្រងរាជសម្បតិ្ត របស់ព្រះមហាក្សត្រនោះ គឺជាកាំជ្រួច ដែលខ្លះផលិតនៅក្នុងប្រទេសចិន និងខ្លះទៀត ផលិតនៅក្នុង ប្រទេសកម្ពុជាយើង។ ក្រុមអ្នកបាញ់កាំជ្រួច បានឲ្យដឹងទៀតថា គ្រាប់កាំជ្រួចដែលផ្ទុះ ត្រូវចំមនុស្ស បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់-ស្រាល ជាច្រើននាក់នោះ គឺជាកាំជ្រួចគ្រាប់ចុងក្រោយបង្អស់ ហើយវាគឺជាប្រភេទ គ្រាប់កាំជ្រួចខ្នាតធំ។

ជាមួយគ្នានេះដែរ ក្រុមអ្នកបាញ់កាំជ្រួច បានអះអាងថា មូលហេតុដែលបណ្តាលឲ្យ មានមនុស្សស្លាប់ និងរបួសធ្ងន់-ស្រាល ជាច្រើននាក់បែបនេះ គឺដោយសារតែ អ្នកដែលមកទស្សនា ការបាញ់កាំជ្រួចនោះ បានឈរមើល ដោយបំពាននូវបំរាម ព្រោះពួកគេឈរឆ្ងាយពី កាណុងកាំជ្រួច ប្រមាណជា៥០ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ណាគ្រី ដារ៉ូ អាយុ២២ឆ្នាំ មានស្រុកកំណើត ក្នុងឃុំឈើខ្មៅ  ស្រុកកោះធំ  ខេត្តកណ្តាល ហើយជានិស្សិតរៀននៅ សកលវិទ្យាល័យសីុតិច ក្នុងក្រុងភ្នំពេញ៕

ចង់ដឹងលំអិតជាងនេះ សូមទស្សនាវីដេអូខាងក្រោម៖




រូបភាព ៖ ដើមអម្ពិល

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម