និស្សិត ស្រី ទៅដល់ប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស ប្រាប់ថា ខ្លួនមិនមែន ជាអ្នក បង្ហោះ រូបភាព អាសអាភាស ក្នុងហ្វេសប៊ុក (វីដេអូ)
នំពេញ៖ កាលពីម្សិលមិញនេះ និស្សិតស្រីឆ្នាំ ទី ៤ ម្នាក់ បានទៅដល់ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ទាំងស្រក់ ទឹកភ្នែក ដោយសារតែ រឿងហ្វេសប៊ុក។
យោងទៅតាមសេចក្ដី ថ្លែងការណ៍ ពីកម្មវិធី ព័ត៌មាន របស់ស្ថានីយ៍ ទូរទស្សន៍ខាងលើ បានឲ្យដឹងថា និស្សិតស្រី ម្នាក់ ដែលមានឈ្មោះថា ហឹម លីដា និងជានិស្សិត រៀន សាកលវិទ្យាល័យ ចំការដូងកសិកម្ម បានធ្វើដំណើរ ទៅដល់ ស្ថានីយ៍ទូរទស្សន៍នេះ ដើម្បីជួយបញ្ជាក់ថា នាង មិនបាន ប្រើប្រាស់ គណេយ្យ ផ្ទាល់ខ្លួន ហ្វេសប៊ុក បង្ហោះ រូបអាក្រាតនោះទេ។ នៅក្នុងនោះ នាងបាននិយាយថា នាងមិនសូវជា លេង ហ្វេសប៊ុក ញឹកញាប់នោះទេ ដោយយូរៗបើកម្ដង ដែលគណេយ្យ នេះ នាងមិនមែន ជាអ្នកបង្កើតដោយ ខ្លួនឯង ផងដែរ ក៏ព្រោះតែនាង មិនសូវជា ចេះ។ តែអ្វីដែលមិន នឹកស្មានដល់ គឺនៅពេលដែល នាងបើកមើល គណេយ្យ ផ្ទាល់ខ្លួន បែរជា រូបអាក្រាត អាសអាភាស ជាច្រើន ដែលធ្វើឲ្យនាង ស្លុតចិត្ដជាខ្លាំង។
សូមទស្សនាវីដេអូ ត្រង់នាទី ១៦៖ ៤៤ តទៅ៖
សូមមេត្ដា ប្រិយមិត្ដ ទាំងឡាយ មេត្ដា ប្រុងប្រយ័ត្ន ជាពិសេស មិត្ដនារីៗ៕
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!