គីម ជុងអ៊ុន ចេញបញ្ជា ប្រហារជីវិត មន្ត្រីជាន់ខ្ពស់ ចំនួន ១០នាក់ ទៀតហើយ!

 
 

កូរ៉េខាងជើង៖ កាលពីថ្ងៃពុធ ម្សិលមិញនេះ ទីភ្នាក់ងារយកការណ៍ របស់ប្រទេស កូរ៉េខាងជើង បានបង្ហាញថា មេដឹកនាំផ្តាច់ការ របស់ ប្រទេសមួយនេះ គឺលោក គីម ជុងអ៊ុន (Kim Jong-Un) បានចេញបញ្ជា ឲ្យដាក់ទោស ប្រហារជីវិត ទៅដល់មន្ត្រី ជាន់ខ្ពស់ ចំនួន ១០រូប របស់ខ្លួន ទៀតហើយ។

យោងតាម របាយការណ៍ បានបញ្ជាក់ ឲ្យដឹងថា មន្ត្រីទាំងនោះ ត្រូវបានកាត់ទោស ប្រហារជីវិត ដោយសារជាប់ ពាក់ព័ន្ធនិង ករណីធំៗ មួយចំនួនដូចជា ទទួលយកសំណូក, ល្មោភស្រី និងករណី ដ៏សំខាន់មួយទៀត នោះគឺ ការបណ្តេញកូនចៅ របស់ខ្លួនពី ការងារដោយសារ ពួកគេមើលរឿង ភាពយន្តរបស់ ប្រទេសកូរ៉េខាងជើង ស្របពេលដែល ខ្លួនឯងបែរជា មើលរឿងភាពយន្ត របស់បរទេស ទៅវិញ។

យ៉ាងណាមិញ ចំពោះព័ត៌មានលំអិត ដូចជាពេលវេលា និងអត្តសញ្ញាណ ពិតប្រាកដ របស់ពួកមន្ត្រី ដែលទទួលទោស ប្រហារជីវិត នេះមិនទាន់ត្រូវ បានបង្ហាញឲ្យដឹងឡើយ តែក៏មាន ព័ត៌មានបញ្ជាក់ មកថាមន្ត្រីទាំង ១០រូបនោះ សុទ្ធតែធ្លាប់ មានទំនាក់ទំនង ស្និទ្ធស្នាលជាមួយ និង លោក Jang Song-thaek ដែលត្រូវជា ពូរបស់លោក គីម ជុងអ៊ុន ហើយត្រូវបាន ប្រហារជីវិត កាលពីខែធ្នូ ឆ្នាំមុននេះ ផងដែរ ដោយសារតែ គាត់បានប្រព្រឹត្ត បទឧក្រិដ្ឋប្រឆាំង ប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា បើគិតទាំង លើកនេះទៀត លោក គីម ជុងអ៊ុន បានប្រហារជីវិត មន្ត្រីជាន់ខ្ពស់ ៥០នាក់មកហើយ បន្ទាប់ពីលោក ឡើងកាន់ តំណែងមក។ ហើយនេះក៏ជា ការបញ្ជាក់ ឲ្យឃើញពី លទ្ធផលរបស់ មន្ត្រីទាំងឡាយណា ដែលមិនគោរព និងធ្វើការប្រឆាំង ចំពោះការដឹកនាំ របស់លោក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម