យកម៉ូតូឪពុក ទៅស៊ីគ្រឿង បាត់មួយខែ ឪពុកតាមរកឃើញ ហៅមិនឈប់ ស្រែកថា ចោរ

 
 

ភ្នំពេញ៖ យុវជនម្នាក់ ប៊ិះត្រូវប្រជាពលរដ្ឋ នៅតាមផ្លូវ ស្វាគមន៍ដោយដុំថ្ម ក្រោយពេលដែល មានបុរសស្រែកថា ចោរៗ ដល់ពេលសួរនាំ គឺជាឪពុក និងកូន។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ យុវជនម្នាក់ បានជិះម៉ូតូនៅតាមផ្លូវ ពេលនោះឪពុក របស់ខ្លួនឃើញក៏ស្រែក ហៅឱ្យឈប់ ព្រោះតែបានចេញ ពីផ្ទះមួយខែ ដោយយកម៉ូតូទៅ ជាមួយស៊ីគ្រឿងក្នុង ប៉ុន្ដែពេលឪពុក ឃើញហៅឱ្យឈប់ យុវជនរូបនោះមិនឈប់ ស្រាប់តែឪពុកស្រែកថា ចោរៗ បង្កឱ្យភ្ញាក់ផ្អើល និងជួយអន្ដរាគមន៍ពី ប្រជាពលរដ្ឋរើសដុំថ្ម និងស្ទាក់ដើម្បីចាប់វាយ ។ ភ្លាមៗនោះ ដោយឃើញ ប្រជាពលរដ្ឋ ឡោមព័ទ្ធប្រុងវាយ ស្រាប់តែឪពុករូបនេះ បានរត់ទៅប្រាប់ ប្រជាពលរដ្ឋថា ជាកូនរបស់ គាត់នោះទេ ទើបប្រជាពលរដ្ឋ បានដកថយ ហើយក៏ត្រូវបាន សមត្ថកិច្ចនៅ ប៉ុស្ដិ៍ដង្កោ ខណ្ឌដង្កោ ហៅពួកគេ ទៅសួរនាំ ទាំងពីរនាក់ ដើម្បីស្ដាប់ពីដំណើររឿង រួចធ្វើការអប់រំ អនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ ។

ប្រភពព័ត៌មានពី សាក្សីបានឱ្យដឹងថា ក្មេងទំនើងរូបនេះ បានយកម៉ូតូ របស់ឪពុក ទៅជិះដើរលេង សប្បាយហ៊ីហា និងស៊ីគ្រឿង ហើយមិនចូលផ្ទះ អស់រយៈពេលប្រមាណ១ ខែមកហើយ ទើបតែនៅរសៀល ថ្ងៃទី២៩ ខែតុលានោះ ក្មេងស្ទាវរូបនេះ បានជិះម៉ូតូតាម ដងផ្លូវក្បែរផ្ទះ ក៏ត្រូវឪពុកនិង ក្រុមគ្រួសារឃើញ ស្រែកហៅ ប៉ុន្ដែមិនឈប់ ទើបស្រែកថា ចោរៗតែម្ដង៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម