តារាម៉ូដែល កូរ៉េ Clara ជាប់តំណែង លេខ២ ជាកំពូលស្រីស្អាត បំផុត លើពិភពលោក ឆ្នាំ២០១៤
បរទេស៖ កាលពីថ្ងៃម្សិលមិញ ទស្សនាវដ្តី បរទេស Mode Lifestyles Magazine បានចេញផ្សាយពី បញ្ជីឈ្មោះមួយ ដែលបង្ហាញពី កំពូលស្រីស្អាតបំផុត លើពិភពលោក ប្រចាំឆ្នាំ២០១៤ ទាំង១០០នាក់ ហើយជាពិសេស តារាម៉ូដែលកូរ៉េខាងត្បូង នាង Clara ក៏បានជាប់ ចំណាត់ថ្នាក់ លេខ២ផងដែរ។
ចំពោះអ្នក ដែលបានទទួលតំណែង លេខមួយ គឺបានទៅលើ តារាម៉ូដែល កូនកាត់អាមេរិក- អ៊ីតាលី គឺនាង Tania Marie Caringi និង តំណែង លេខ២ បានទៅលើ នាង Clara ជាមួយនឹង ឈុតសំលៀកបំពាក់ ហាត់ប្រាណ ដែលបានបញ្ចេញ រូបរាងដ៏ស៊ិចស៊ីបំផុត។
ទន្ទឹមនឹងនេះដែរ តារាម៉ូដែលអាមេរិក Jessica Alba បានជាប់លេខ៤ តារាម៉ូដែលអាមេរិក Scarlett Johansson ជាប់លេខ៦ តារាចម្រៀង អាមេរិក Beyonce ជាប់លេខ៧ តារាម៉ូដែលជនជាតិប្រេស៊ីល Adriana Lima ជាប់លេខ៩ និង តារាសម្តែងហូលីវូដ គឺនាង Angelina Jolie ជាប់លេខ១០។
បន្ថែមពីនេះទៅទៀត ទស្សនាវដ្តី Mode Lifestyles Magazine បានថ្លែងសុន្ទរថា ថា "Clara គឺមានរូបសម្ផស្សស្រស់ស្អាត ដងខ្លួនស្រឡូន ដូច្នេះហើយ ទើបពួកគេ អនុញ្ញាត ឲ្យនាងក្លាយជា តារាម៉ូដែលអាស៊ីដំបូង សម្រាប់ទស្សនាវដ្តី"។
ជាពិសេស នាង Clara ក៏បាននិយាយថាដែរថា "ខ្ញុំពិតជាសប្បាយរីករាយណាស់ មិនត្រឹមតែជនជាតិកូរ៉េនោះទេ ដែលបានស្គាល់ខ្ញុំ ប៉ុន្តែថែមទាំង មាន អ្នកនៅក្រៅប្រទេស ក៏បានឃើញពីរូបសម្ផស្ស ដ៏ស្រស់ស្អាត របស់ខ្ញុំថែមទៀត។ ខ្ញុំពិតជាអរគុណ ខ្លាំងណាស់ ចំពោះអ្នកគាំទ្រទាំង នៅក្នុងស្រុក និងក្រៅស្រុក ដែលបានផ្តល់ឱកាសឲ្យខ្ញុំ"៕
នាងTania Marie Caringi ជាប់តំណែងលេខ១
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!