ពិធីករ-ពិធីការិនី ជាង ១០០នាក់ទទួលការបណ្ដុះបណ្ដាលពីការនិយាយ
ពិធីករ-ពិធីការិនី ប្រមាណជាង ១០០នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយនានា បានចូលរួមសិក្ខាសាលាស្ដីពី “តួនាទី-ក្រមសីលធម៌វិជ្ជាជីវៈអ្នកអត្ថាធិប្បាយវិទ្យុ-ទូរទស្សន៍” កាលពី ម្សិលមិញនេះ។
កម្មវិធីរៀបចំឡើងដោយសមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង និងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួង។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនរៀមច្បង អ្នកមានបទពិសោធន៍លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចែករំលែកបទពិសោធន៍រយៈពេលមួយព្រឹកពេញ។
សំ ផានិត ជាសិក្ខាកាមមួយរូបបាននិយាយថា ពិតជាមានការសោកស្ដាយប្រសិនមិនបានមកចូលរួមនាពេលនេះ ព្រោះមានអាថ៌កំបាំងជាច្រើនដែលខ្លួនមិនទាន់បានដឹងនាពេលកន្លងមក ពាក់ព័ន្ធទៅនឹងការអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានទាំងក្រមសីលធម៌ជាដើម។ ” ផ្នែកខ្លះទៀត យើងមិនដែលបានជួប និងបានឭនោះទេ”។
“គិតថាវគ្គនេះផ្ដល់ចំណេះដឹងច្រើន អ្វីដែលខ្ញុំមិនបានដឹងពីមុន ពេលនេះភ្លឺភ្នែកហើយ ព្រោះមិនធ្លាប់បានដឹងមែន”។ នេះជាការលើកឡើងរបស់កញ្ញា ឆែ ដានី មកពីវិទ្យុមហាជន។ ពិធីការិនីរូបនេះ និយាយថា អនាគតទៅមិនអាចនៅកាន់កម្មវិធីដដែលនោះទេ តែងមានការផ្លាស់ប្ដូរ កញ្ញាអាចទទួលបានចំណេះដឹងជាច្រើនផ្នែកលើប្រពន្ធផ្សព្វផ្សាយ បើទោះមិនបានសព្វជ្រុងជ្រោយដោយសារពេលខ្លីយ៉ាងណាក្ដី។
ពិធីការិនីវិទ្យុជាតិ អ្នកនាង អោម មុនិកា បានសម្ដែងការយល់ឃើញថា សិក្ខាសាលានេះជាការជួបគ្នារវាងអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ព្រោះមិនងាយមានឱកាសបែបនេះទេ។ “យើងក៏អាចជជែកវែកញែកលើកំហុសឆ្គងនៃការនិយាយឲ្យបានត្រឹមត្រូវ ដែលជាផ្នែកមួយនៃការលើកស្ទួយវិស័យភាសាខ្មែរ”។ គេធ្លាប់ឮការនិយាយពីកំហុសរបស់ពិធីករ ប៉ុន្តែមិនសូវមានអ្នកចែករំលែកនោះទេ៕ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!