គ្រាប់ចុងក្រោយ ដែលបាញ់ទៅលើ អាកាស តែបែរជាសម្លាប់ ប្រជាលរដ្ឋ ដែលឈរមើល និងទិដ្ឋភាព ក្រោយកើតហេតុ (VIDEO)
ភ្នំពេញ៖ ប្រិយមិត្ដ ប្រាកដជា ជ្រាបច្បាស់ ទាក់ទិន ទៅនឹង ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ កាលពី យប់មិញនេះ គឺ ផ្ទុះបំពង់កាំជ្រួច បណ្តាលឲ្យ បែកកាណុង ត្រូវអ្នកឈរ មើល ស្លាប់ និង របួសជាច្រើននាក់នោះ។
ក្រោយពី កើតហេតុភ្លាម គេឃើញមាន អ្នកប្រើប្រាស់ សង្គម ហ្វេសប៊ុក នៅក្នុងស្រុកខ្មែរ ជាច្រើន នាំគ្នា ចែកចាយរឿង រ៉ាវមួយនេះ យ៉ាងឆាប់រហ័ស ជាពិសេសនោះ គឺនាំគ្នា ចូលរួម រំលែក ទុក្ខ ទៅលើអ្នកស្លាប់ ដែលមិនសមណា នឹងជួបនូវ ហេតុការណ៍ ដ៏មិននឹកស្មានដល់ មួយនេះ នោះទេ។ ជាមួយគ្នានេះ ផងដែរ ក៏មាន វីដេអូ ជាច្រើន បានបង្ហោះឡើង ដូចគ្នា ក្នុងសង្គម ហ្វេសប៊ុក ដូចជា វីដេអូ បង្ហាញពី កាំជ្រួច ចុងក្រោយ ដែលបាញ់ខុសបច្ចេកទេស , វីដេអូ ក្រោយពីបាញ់ ជាដើម។
យ៉ាងណាមិញ សូមទស្សនា វីដេអូ ដែលដកស្រង់ចេញពី ហ្វេសប៊ុក និងបង្ហាញពី គ្រាប់ចុងក្រោយ ដែលបានបាញ់ទៅលើ អាកាស តែបែរជា បណ្ដាល ឲ្យមានមនុស្ស ស្លាប់ និងរបួស ទាំងអស់គ្នា៖
វីដេអូ ទី ២ បង្ហាញពី ព្រឹត្តិការណ៍ ក្រោយពីកើតហេតុ ដែលមាន ប្រជាពលរដ្ឋជាច្រើន ចោមរោម អ្នកស្លាប់ និងរងរបួស៖
នាពេលនេះ ពុំទាន់មាន ការបកស្រាយ ពីមូលហេតុ ណាមួយច្បាស់លាស់នោះទេ ទាក់ទិន ទៅនឹង ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ ខាងលើនេះ នោះទេ។ ខ្មែរឡូត នឹងជំរាបជូន ជាបន្ដបន្ទាប់ទៀត ក្រោយពី ទទួលដំណឹងថ្មី ...
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!