នគរបាល ឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ពីបទលួចវៃយក កាបូបលុយ

 
 

បាត់ដំបង៖ កម្លាំងនគរបាល ស្រុកកំរៀង សហការជាមួយ កម្លាំងនគរបាល ស្រុកបវេល និងកម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ នៅក្នុងស្រុកបវេល បន្ទាប់ពីបក្ខពួក គេបានធ្វើ សកម្មភាព វ៉ៃកំហែងឆក់ យកកាបូប លុយ ពីជនរងគ្រោះ នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃ ដដែលនៅចំណុច ក្រុមទី៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។

លោក ស្រី វុទ្ធី អធិការរង នគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនបានមាន ទី១ឈ្មោះ ហេង ហ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ ទី២ឈ្មោះ មី ធី ភេទប្រុស អាយុ២៥ឆ្នាំ ទី៣ឈ្មោះ ពេជ្រ ធុណា ភេទប្រុស អាយុ២៦ឆ្នាំ ទាំង៣នាក់ នេះរស់ នៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ។ ចំណែក ជនរងគ្រោះ មានឈ្មោះ អាន ឡាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ដូរលុយនៅផ្សារថៃ មានទីលំនៅ ភូមិកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះ នៅក្នុងពាក្យបណ្តឹង បានរៀបប្រាប់ សមត្ថកិច្ចថា ពេលខ្លួនបានមក ពីកន្លែងរក ស៊ីនៅផ្សារថៃរួចមក ខ្លួនក៏បាន បើករថយន្តត្រឡប់ មកផ្ទះវិញ ។ លុះមកដល់មុខផ្ទះពេល កំពុងបើក ទ្វាររបងចូលផ្ទះ ស្រាប់តែមាន មនុស្សប្រុស៣នាក់ បានមកប្រទាញ ប្រទង់គ្នាវ៉ៃខ្លួន បណ្តាល ឲ្យសន្លប់ រួចដណ្តើមឆក់ កាបូបដាក់ឥវ៉ាន់ ១យក ជិះម៉ូតូចេញទៅបាត់ ។

ជនរងគ្រោះបាន ឲ្យដឹងទៀតថា នៅក្នុងកាបូបនោះ មានលុយ ខ្មែរ២០ លានរៀល ខ្សែកប្លាទីន១ខ្សែ និងក្រវិល ប្លាទីន១ចំហៀង ។ បន្ទាប់ពីកើតហេតុហើយ ជនរងគ្រោះប្តឹង ទៅសមត្ថកិច្ចនគរបាល ស្រុកកំរៀង ឲ្យជួយអន្តរាគមន៍ ។

លោក ស្រី វុទ្ធី បានបញ្ជាក់ថា បន្ទាប់ពីបានទទួល បណ្តឹងពីករណីនេះ លោកបានរាយការណ៍ ទៅលោក ជេត វណ្ណនី ស្នងការរងភ្លាមៗ ក្រោយមកលោក ជេត វណ្ណនី បានបញ្ជាឲ្យសមត្ថកិច្ច នគរបាល គ្រប់ស្រុក ចាំឃ្លាំមើលមុខសញ្ញា ដែលបានធ្វើសកម្មភាព រួចគេចខ្លួនបាត់ ។ លុះដល់ម៉ោង ១០យប់ ថ្ងៃដដែល សមត្ថកិច្ច នគរបាលស្រុកវេល បានស្ទាក់ចាប់ជន សង្ស័យទាំង៣នាក់ ដែលកំពុងជិះម៉ូតូ សំដៅមក ស្រុកថ្មគោល នាំយកមកសាកសួរ រួចបញ្ជូនបន្ត មកស្នងការដ្ឋានខេត្ត ដើម្បីសួរនាំបន្ថែម ។

ជនសង្ស័យទាំង៣នាក់ មិនបានសារភាពថា បក្ខពួកខ្លួនបាន ធ្វើសកម្មភាព នៅស្រុកកំរៀង នោះឡើយ គឺពួកគេជិះម៉ូតូ ពីស្រុកកំរៀង មកលេងផ្ទះយាយ ធ្វើបុណ្យកឋិន នៅស្រុកថ្មគោល ប៉ុណ្ណោះ បក្ខពួកខ្លួន ទើបជិះម៉ូតូដល់ ទឹកដីស្រុកបវេល ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តបានបញ្ជាក់ថា ទោះជាជន សង្ស័យទាំង ៣នាក់ មិនព្រមសារភាព ក៏ដោយ តែយោងតាម ការស៊ើបអង្កេត ផ្អែកលើសាក្សី និងពេលវេលាបាន ស៊ីសង្វាក់គ្នា ទើបលោកស្នងការ នគរបាលខេត្ត បានបញ្ជាឲ្យ ការិយាល័យ កសាងសំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យទៅ តុលាការខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម