ស្ត្រីចំណាស់រាំឆៃយ៉ាំហែកឋិនចូលវត្ត ទន់ជើងដួលស្លាប់ យ៉ាងអាណោច អាធ័ម
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់ ខណរាំឆៃយ៉ាំ ក្នុងពិធីដង្ហែកឋិនសាមគ្គី ចូលវត្តភ្នំបាក់ ដួលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៧ តុលា ២០១៤ ស្ថិតនៅបរិវេណ វត្តភ្នំបាក់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យថា ស្ត្រីរងគ្រោះមានឈ្មោះ ជប់ ប៊ុនឈឿន អាយុ៧១ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តឲ្យដឹងទៀតថា តាមសម្តីអ្នកឃើញហេតុការណ៍ និងក្រុមសាច់ញាតិ ស្ត្រីរងគ្រោះ បានឱ្យដឹងថា អង្គឋិនទានសាមគ្គី ដែលប្រជាពលរដ្ឋ ក្នុងភូមិបានដង្ហែចូល វត្តភ្នំបាក់ ហើយនៅពេលដង្ហែ គឺស្ត្រីរងគ្រោះ បានចូលរាំឆៃយ៉ាំក្នុងក្រុម ដែលកំពុងដង្ហែ អង្គកឋិនទាន ដល់ក្នុងបរិវេណវត្តភ្នំបាក់ ស្រាប់តែស្ត្រីចំណាស់ បានទន់ជង្គង់ដួលលើផ្លូវ ហើយត្រូវអ្នកជិតខាង បានលើកដាក់លើគ្រែ ធ្វើចលនាឱ្យដែរ តែមិនដឹងខ្លួន ហើយត្រូវបានស្លាប់ទៅហើយ ។
សពស្ត្រីចំណាស់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!