Rainie Yang យំ និងមានទុក្ខព្រួយ ជាពន់ពេក ដោយខ្លាច Wilber Pan លាចាកលោក (វីដេអូ)
តៃវ៉ាន់៖ ក្នុងអំឡុងពេល ហាត់សម ពេលពាក់កណ្ដាលអាធ្រាត្រ តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះ គឺ Wilber Pan វ័យ ៣៤ឆ្នាំ បានរងរបួសក្បាល យ៉ាងធ្ងន់ធ្ងរ ដែលភ្លាមៗ ក៏ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ។
តាមរបាយការណ៍ បានឲ្យដឹងថា Wilber Pan ត្រូវការហាត់សម នៅលើអាកាស ដើម្បីធ្វើការ ប្រគុំតន្ដ្រី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៤ ដែលការហ្វឹកហាត់នេះ ត្រូវធ្វើ ឡើង យ៉ាងតិច ១០ ដង។ តែអ្វីដែល មិននឹកស្មានដល់គឺ តារាចម្រៀងប្រុស បានបាត់បង់តុល្យភាព (ភាពធ្វើ ឲ្យមានលំនឹងស្មើរគ្នា) ដែលបណ្ដាលឲ្យ ធ្លាក់ពីលើ ឆាកតែម្ដង។ នៅក្នុងហេតុការណ៍នេះ Wilber Pan រងរបួសត្រង់ក្បាល និងហូរឈាម យ៉ាងច្រើន ដែលត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ ផងដែរ។
តាមរបាយការណ៍ អេស៊ានផប់ញ៉ូ បានឲ្យដឹងថា Wilber រងរបួសរយះ ក្បាល ១៧ សង់ទីម៉ែត្រ និងទទួល ការវះកាត់ ២ដង ផងដែរ និងតាម អ្នករាយការណ៍ពី ខាង Wilber បានបង្ហាញសារ ជាផ្លូវការថា Wilber ត្រូវការសម្រាក នៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការ សើុបអង្កេត ពី ៥ ទៅ ៧ថ្ងៃទៀត និងដោយសារតែ Wilber រងរបួសក្បាលធ្ងន់ធ្ងរ ការប្រគុំតន្ដ្រី នៅឯ The Taipei Arena នឹងត្រូវ លុបចោល។
គួរបញ្ជាក់ថា តារាចម្រៀងស្រី តូចច្រលឹង គឺនាង Rainie Yang ដែលជាមិត្ដជិតដិត មួយរូប របស់តារាប្រុសខាងលើនេះ ក៏បានសម្ដែង ទុក្ខព្រួយជាខ្លាំង ដោយធ្វើ ការបង្ហោះសារ នៅលើ Weibo ថា៖ នៅពេលដែល ខ្ញុំដឹងពី ព័ត៌មាននេះ ស្រាប់តែខ្ញុំ យំភ្លាមៗ ខ្ញុំពិតជា ភ័យខ្លាច ក្នុងការបាត់បង់មិត្ដ ដ៏ល្អ ដូចជា រូបគាត់ជាខ្លាំង។ ជាក់ស្ដែងណាស់ ខ្ញុំ ចង់ផ្ដល់ភាព ភ្ញាក់ផ្អើល មួយដល់គាត់ ដោយនៅថ្ងៃស្អែក ខ្ញុំ នឹងឡើងសម្ដែង នៅលើឆាក ជាមួយនឹង គាត់ តែអ្វីដែល ខ្ញុំអាចធ្វើបាន ពេលនេះ គឺ បន់ស្រន់ ឲ្យគាត់ឆាប់ជាសះស្បើយ។ គាត់ជាមនុស្សប្រុស ដ៏ពិតប្រាកដម្នាក់ និងក៏មិនដែល អួតអាងពី ខ្លួនឯងផងដែរ ខ្ញុំ នឹងសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងជួយលើកទឹកចិត្ដដល់ គាត់៕
បទចម្រៀងល្បី ថ្មី របស់ Wilber Pan និង Rainie Yang
ប្រភពពី បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!