ប្តី-ប្រពន្ធ បើកម៉ូតូឌុបគ្នាដើរលេង ត្រូវដើមឈើដួលរលំសង្កត់លើ បណ្តាលឱ្យ ប្រពន្ធបែកក្បាលសន្លប់ ប្តីរបួសស្រាល

 
 

វេណេហ្សូអេឡា៖ ប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅលើ ប្រព័ន្ធអនឡាញ ដោយសារតែ មានរូបភាពនៃជើង របស់ក្មេងស្រី វ័យ១៣ឆ្នាំម្នាក់ ក្លាយទៅជាស្វិតរួញ ហើយឡើង ពណ៌ខ្មៅ បន្ទាប់ពីត្រូវ ពស់ចឹក។

យោងតាមរបាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីត្រូវ សត្វពស់ចឹកហើយនោះ ក្មេងស្រីដែលសុំ មិនបញ្ចេញ អត្តសញ្ញាណ ម្នាក់នេះមិនត្រូវ បានបញ្ជូនទៅ មន្ទីរពេទ្យដើម្បី ព្យាបាលនោះទេ តែបែរជា សំងំព្យាបាលដោយ ថ្នាំតាមបែប ប្រពៃណីរបស់ ភូមិនាងទៅវិញ។ មួយខែក្រោយមក ដោយសារតែ ស្ថានភាពរបួស របស់នាងកាន់ តែធ្ងន់ធ្ងរទៅៗ ទើបនាងត្រូវបាន បញ្ជូនមកមន្ទីរពេទ្យ មួយក្នុងទីក្រុង Carcaras នៃប្រទេស វេណេហ្សូអេឡា ដើម្បីព្យាបាល តែអ្វីៗវា ហួសពេលអស់ទៅហើយ ក៏ព្រោះតែជាតិពិស របស់សត្វពស់ វាបានទៅបំផ្លាញ កោសិកានិង ជាលិកាសាច់ដុំ ត្រង់ជើងខាងឆ្វេង របស់នាងទាំងអស់ ទើបជើងរបស់ នាងឡើងស្វិតរួញ និងក្លាយទៅជា ខ្មៅរលួយបែបនេះ។

ទន្ទឹមនឹងនេះដែរ គ្រូពេទ្យម្នាក់ដែល បានឃើញរូបថត នេះបានលើកឡើងថា “ក្មេងស្រីម្នាក់នោះ ជៀសមិនផុត ពីការកាត់ជើង របស់នាងនោះទេ បើមិនអញ្ចឹងទេ នាងនឹងអាចសា្លប់ ដោយសារតែ ជាតិពិសរីករាល ដាលនៅក្នុងខ្លួន”។ បន្ថែមពីនេះទៀត លោក Dr. Arun Ghosh គ្រូពេទ្យជំនាញ នៅទីក្រុង Liverpool របស់ប្រទេស អង់គ្លេស បាននិយាយ ផងដែរថា “កម្រិតជាតិពិស នៃសត្វពស់ វាខុសគ្នាដោយ អាស្រ័យទៅលើ ប្រភេទពស់ តែជាអកុសល បើខ្ញុំមើលតាម សភាពរបស់ ក្មេងស្រីម្នាក់នេះ ដោយជើងរបស់ នាងម្ខាងទៀត ក៏ឡើងស្គមផងដែរ នេះជាសញ្ញាថា ជាតិពិសបាន រាលដាលពាសពេញ ខ្លួនប្រាណរបស់ នាងទៅហើយ បានន័យថាទោះជា កាត់ជើងខាងឆ្វេង របស់នាងចោល ក៏នាងអាចនឹង នៅតែប្រឈមមុខ ចំពោះសេចក្តីស្លាប់ ដដែល”។

នេះគឺជា ករណីដ៏គួរ ឲ្យចាប់អារម្មណ៍ និងមានការ អាណិតទៅលើ ក្មេងស្រីដ៏កំសត់ ម្នាក់នោះ ជាពន់ពេក។ យើងមានតែ សង្ឃឹមថា នាងនឹងអាច រួចផុតពី សេចក្តីស្លាប់ ហើយនេះក៏ជា ការដាស់តឿនមួយ ផងដែរថា ប្រសិនបើ មានមនុស្ស ត្រូវពស់ចឹក ត្រូវតែបញ្ជូន គេទៅកាន់ មន្ទីរពេទ្យ ដើម្បីព្យាបាល ភ្លាមៗមិនគួរ សំងំព្យាបាល តាមបែបបុរាណ ឬក៏ប្រពៃណី នៅតាមភូមិឡើយ៕

ចុះប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម