ចិនបើក សារមន្ទីរថ្មី បង្ហាញពីការ ធ្វើទារុណកម្ម ដ៏ព្រៃផ្សៃ ពីសម័យបុរាណ

 
 

ចិន៖ ដើម្បីបង្ហាញ ឲ្យកូនចៅ ជំនាន់ក្រោយ បានឃើញ និងយល់ដឹង ពីការធ្វើទារុណកម្ម ដ៏សាហាវព្រៃផ្សៃ របស់ជនជាតិចិន ជំនាន់មុន ក៏ដូចជា អបអរពិធីបុណ្យ Halloween ផងនោះ គេបានបង្កើត សារមន្ទីរ អធិរាជទារុណកម្ម ដែលបង្ហាញ ពីការធ្វើ ទារុណកម្មកាលពី សម័យបុរាណ។

នៅក្នុងសារមន្ទីរ អធិរាជទារុណកម្ម ដែលទើបបង្កើតឡើង គឺស្ថិតនៅទីក្រុង Huai’an ខេត្តJiangsu បានបង្ហាញ ពីរូបសំណាក់ ការធ្វើទារុណកម្ម កាលពី ៥,០០០ពាន់ឆ្នាំមុន មានប្រមាណជា ២០០ប្រភេទ ខុសៗគ្នា ដែលបង្ហាញពី ការធ្វើទារុណកម្មដ៏រន្ធត់។ នៅក្នុងនោះ មានការធ្វើទារុណកម្ម មួយចំនួន ដែលគួរឲ្យរន្ធត់ និងអាណិតអ្នក ដែលទទួលរងនូវ ទារុណកម្មនោះ មានដូចជា ការកាត់កជើង, ដុតក្បាល, គៀបម្រាមដៃ, បត់ខ្លួន, ពន្លាត់ស្បែក, បិតច្រមុះ មិនឲ្យដកដង្ហើម និងមានទារុណកម្ម ផ្សេងៗទៀតជាច្រើន ដែលទាំងនោះ គឺជារូបភាព ដ៏សាហាវព្រៃផ្សៃបំផុត។ ប៉ុន្តែនាពេលបច្ចុប្បន្ន ក៏មានមនុស្សមួយចំនួន នៅតែបន្តការធ្វើ ទារុណកម្មព្រៃផ្សៃបែបនេះដដែល ទោះបីជាមានការ លុបបំបាត់ដ៏ដោយ។

យ៉ាងណាមិញ សារមន្ទីរអធិរាជទារុណកម្ម មួយនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចរកចំណូលបាន យ៉ាងច្រើនពី ភ្ញៀវទេសចរណ៍ និង និស្សិតចុះកម្មសិក្សា ដើម្បីយល់ដឹងពី ការធ្វើទារុណកម្ម សម័យបុរាណ របស់ប្រទេសចិនផងដែរ៕

រូបភាពទារុណកម្មមួយចំនួន ក្នុងចំណោមទារុណកម្ម ទាំង២០០ប្រភេទ៖







ប្រភព៖ Shanghaiist


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម