នគរបាល ខណ្ឌច្បារអំពៅ តាមចាប់ ជនសង្ស័យម្នាក់ ក្រោយប្លន់ កាលពី ៦ឆ្នាំមុន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ កាលពីឆ្នាំ២០០៨ ត្រូវបាន កម្លាំង នគរបាល ខណ្ឌច្បារអំពៅ តាមចាប់ខ្លួន នៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នេះ រួចប្រគល់ ទៅឲ្យ នគរបាលខេត្តកណ្តាល ដើម្បីបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រតិបត្តិការ ចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមដីកា បញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។
មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យខាងលើនេះ មានឈ្មោះ តុន ប៊ី អាយុ២២ឆ្នាំ រស់នៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានី ភ្នំពេញ ជាមួយបក្ខ ពួក មួយចំនួនទៀត ។
មន្រ្តីនគរបាល ខណ្ឌច្បារអំពៅ បានបន្តទៀតថា តបតាមដីកាបញ្ជាឲ្យចាប់ ខ្លួនរបស់ចៅក្រម ខេត្ត កណ្តាល រួចមក និងមានការ សុំជំនួយ ពី នគរបាល ខេត្តកណ្តាលនោះ កម្លាំងនគរបាល ជំនាញ ព្រហ្មទណ្ឌខណ្ឌ បានសុំបទ បញ្ជាពី សំណាក់លោកស្នងការ នគរបាល រាជធានី ភ្នំពេញ និងស្នងការ រង នគរបាល ហើយក៏ឈានទៅដល់ ការចាប់ខ្លួន ជននេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ បញ្ជូនទៅឲ្យ នគរបាលខេត្ត កណ្តាល ចាត់ការបន្តទៀត តាម ផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!