ភិន សុ​ដា​លីស ទៅ​ធ្វើ​ខួប​កំណើត​ឆ្នាំនេះ​​នៅ​អាមេរិក!

 
 


កញ្ញា​​ ភិន សុដាលីស នឹង​ទៅ​ធ្វើ​ខួប​កំណើត​គម្រប់ ១៩​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង​ ញូវយ៉ក សហរដ្ឋអាមេរិក​​នា​ចុង​សប្ដាហ៍​នេះ។

ចាងហ្វាង​ផលិតកម្ម និង​​ត្រូវ​ជា​ឪពុក​របស់​កញ្ញា ភិន សុដាលីស ប្រាប់​ឱ្យ​ដឹង​ថា​ក្រុម​គ្រួសារ​របស់​លោក​នឹង​ចេញ​ដំណើរ​​កម្សាន្ត​ទៅ​អាមេរិក​​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​ក៏​ឆ្លៀត​ឱកាស​ធ្វើ​ខួប​កំណើត​ឱ្យ​​​កូន​ស្រី​តែ​ម្ដង។ “តាម​ពិត​គម្រោង​របស់​យើង​ទៅ​ដើរ​កម្សាន្ត​ទេ តែ​ដល់​ចំ​ថ្ងៃ​ខួប​កំណើត​របស់​គាត់​ចឹង យើង​ក៏​ធ្វើ​ឱ្យ​គាត់​នៅ​ទី​នោះ​តែ​ម្ដង​ទៅ”។

ចាងហ្វាង​ផលិតកម្ម​ខាង​លើ​បាន​បន្ត​ថា​ គម្រប់​ខួប​របស់​កូន​ស្រី​ខ្លួន​ក្នុង​ឆ្នាំ​នេះ​​ធ្វើ​ក្នុង​វ័យ ១៩​ឆ្នាំ​ជា​លក្ខណៈតូចប៉ុណ្ណោះ មិន​ជា​ធំដុំ​ឡើយ​គឺ​មាន​តែ​ក្រុម​គ្រួសារ​របស់​លោក និង​អនាគត​កូន​ប្រសា​លោក ប៉ែន តុលា តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ខួប​កំណើត​របស់​កូន​ស្រី​ខ្លួន​ពិត​ប្រាកដ​ចំ​ថ្ងៃ​ទី៤ ខែ​មេសា ប៉ុន្តែ​ដល់​មាន​ដំណើរ​កម្សាន្ត​ដូច​ច្នេះ​​ក៏​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី៦ ខែ​មេសា នៅ​ទីក្រុង​ ញូវ​យ៉ក​តែ​ម្ដង។

និយាយ​ដល់​រឿង​ចំណង​ស្នេហា​រវាង​កូន​​​ស្រី​របស់​ខ្លួន​កញ្ញា ភិន សុ​ដា​លីស និង​លោក ប៉ែន តុលា លោក អ៊ិន សុភិន បញ្ជាក់​ថា​បើ​ទោះ​បី​ជា​កន្លង​មក​មាន​រឿង​រកាំរកូស​មួយ​​ចំនួន​​កើត​ឡើង​ក្ដី តែ​ពួកគេ​ទាំង​ពីរ​​នៅ​តែ​មានភាពល្អូកល្អើនមិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​កញ្ញា​​ ភិនដាលីស កាល​ពី​ពេល​ថ្មីៗ​បាន​អះអាង​ថា​​រវាង​​កញ្ញា និង​គូ​ដណ្ដឹង​លោក​ ប៉ែន តុលា មិន​អាច​ឈាន​ទៅ​រក​ភាព​ដើម​បាន​ឡើយ។ កញ្ញា​ថែម​ទាំង​ព្រលយ​​សម្ដី​ដាក់​អ្នក​សារព័ត៌មាន​ថា ឱ្យ​ឈប់​និយាយ​ដល់​រឿង​ពួកគេ​ទាំង​ពីរ​តទៅ​ទៀត ព្រោះ​បាន​បញ្ចប់​យូរ​ហើយ។

​​ដំណើរ​កម្សាន្ត ក៏​ដូច​ជា​​ការ​ធ្វើ​ខួប​ឱ្យ​កូន​ស្រី​នៅ​អាមេរិក​ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បញ្ជាក់​ថា​ធ្វើ​ឡើង​រយៈ​ពេល​មួយ​សប្ដាហ៍​នឹង​ត្រឡប់​មក​កម្ពុជា​វិញ។ ក្រោយ​ពី​ត្រឡប់​ពី​ធ្វើ​ខួប​កំណើត​នៅ​អាមេរិក​វិញ ភិន សុដាលីស អាច​នឹទទូលតំណែអតួឯក​ពីរ​ទៀត​នៅ​ស្ថានីយ​ទូរទស្សន៍ CTN និង​ SEA TV បន្ថែម​លើ​តួឯក​​កំពុង​ថត​បច្ចុប្បន្ន​ជា​មួយ​លោក​ ប៉ែន ចំរុង គឺ​រឿង”អា​ព្រឿង​ងាប់​ហើយ”។ ប៉ុន្តែ​លោក អ៊ិន សុភិន មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​ចំណង​ជើង​រឿង​ដែល​កូន​ស្រី​របស់​ខ្លួន​ដើរ​ជា​តួឯក​នៅ​ឡើយ​ទេ៕

ប្រភព  Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម