ជម្លោះបងប្អូនបង្កើតពីរឿងជំពាក់ លុយខឹងទាញ គ្រាប់បែកគប់ បណ្តាលឲ្យស្លាប់ ២របួស៥នាក់
ខេត្តឧត្តរមានជ័យ ៖ ផឹកស៊ីស្រវឹងជោកជ៉ាំទាស់ពាក្យសម្តីផ្ទុះរឿងជម្លោះគ្នារវាងបងប្អូនបង្កើតពីរឿង ជំពាក់ លុយទាញ គ្រាប់បែកគប់ ផ្ទុះស្លាប់២នាក់រងរបួសធ្ងន់ស្រាល ៥នាក់ កាលពី វេលាម៉ោង ១២នឹង ៣០ នាទីរសៀល ថ្ងៃទី ២៧ តុលា ២០១៤។ ហេតុការណ៍ នេះបានកើត ឡើងក្នុងភូមិ ក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង។
សាក្សីអ្នកភូមិបានឲ្យដឹងថាមុនពេលកើតហេតុកាលពីថ្ងៃទី២៦ តុលា ២០១៤ បានបងប្អូនពីរនាក់បាន ជជែក គ្នាពីរឿង លុយកាក់ ជំពាក់គ្នា លុះនៅថ្ងៃទី២៧ តុលា ២០១៤ ក្រុមគ្រួសា នេះបានបបួល គ្នារវាង បងប្អូន បង្កើតផឹកស៊ី លុះពេលស្រវឹងរៀងៗ ខ្លួនក៍នឹកឃើញ ពីរឿងបង ខ្ចីលុយយកទៅ ទិញត្រាក់ទ័រ ហើយបាន ជជែកគ្នាយ៉ាងតឹងសរសៃ.ក ដាក់ទៅវិញ ទៅមកស្រាប់ តែប្អូនឈ្មោះ រឿន ថៃ ភេទប្រុស អាយុ៤០ឆ្នាំ បានទាញគ្រាប់ បែកបំរុង គប់ចំណែក បងប្រុស បង្កើតឈ្មោះរឿន ធី អាយុ៤៩ឆ្នាំ ស្ទុះទៅ បំរុងចាប់ យកគ្រាប់បែក ហើយបាន ប្រតាយគ្នា បណ្តាលឲ្យគ្រាប់ ផ្ទុះស្លាប់ទាំង ២នាក់ ចំណែក៥នាក់ ទៀតរងរបួស ធ្ងន់ស្រាល។
ជនរងគ្រោះទី១.ឈ្មោះ ធី ឡូ ភេទប្រុស អាយុ២៤ឆ្នាំ ,ទី២.ឈ្មោះ វៃ គួន ភេទស្រី អាយុ៥២ឆ្នាំ, ទី៣. ឈ្មោះទឹម សល ភេទប្រុស អាយុ២៧ឆ្នាំ ,ទី៤.ឈ្មោះ រឿន ធឿត ភេទស្រី អាយុ ៤៣ឆ្នាំ ,ទី៥.ឈ្មោះ រឿន ភន់ ភេទប្រុស អាយុ៤៨ឆ្នាំ ។ ជនរងគ្រោះទាំង ៧នាក់នេះរស់នៅ ក្នុងភូមិកើតហេតុ ខាងលើចំណែកជន រងរបួសត្រូវបាននាំយកមក ធ្វើការសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ ខេត្តឧត្តរមានជ័យ ដោយគេមិនទាន់ ដឹងថាមានស្លាប់ បន្តទៀតឬ យ៉ាងណានោះទេ។
ជនរងគ្រោះពីរនាក់ស្លាប់ក្នុងករណីគប់គ្រាប់បែក
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!