នារី​ម៉ាស្សាម្នាក់​​ ត្រូវ​សង្សារ​​បោក​មក​ ទិញ​មាស ​​ដោ​យប្រាប់ថា​​ទើប​លក់ ​ដី​បាន​៨ម៉ឺ​ន​ដុល្លារ​​ រួច​គេ​ចខ្លួន​បាត់

 
 

ខេត្តកំពង់ឆ្នាំង ៖ នារីម៉ាស្សាម្នាក់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន នៅព្រឹកថ្ងៃទី២៦ តុលា ២០១៤ ដោយចោទ ប្រកាន់ថា សមគំនិតជាមួយសង្សារបន្លំយកមាស ៥ជី ពីអាជីវករ លក់មាស នៅផ្សារ កំពង់ត្រឡាច ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី ២៥ តុលា ខណៈដែលរូប នាងនិង សង្សារនាំគ្នា ទៅទិញ មាសនៅក្នុងផ្សារនោះ ។

លោក ហ៊ុល វាសនា អធិការស្រុកកំពង់ត្រឡាចបាននិយាយថា នារីម៉ាស្សា និងអាចថាជាជន រងគ្រោះ ហើយត្រូវ បានតុលាការ ចោទប្រកាន់រូបនោះ មានឈ្មោះ ហេង ធីតា អាយុ ២៥ឆ្នាំ មានទីលំ ខេត្តកំពត តែបានមកស្នាក់ នៅធ្វើនារីម៉ាស្សា នៅជិត ផ្សារឧដុង្គ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកសង្សារ បោកប្រាស់ នាងមិនបានស្គាល់ឈ្មោះ នោះទេ គឺទើបស្គាល់គ្នាបាន ជាង១ខែមុន តែប៉ុណ្ណោះ ។

លោកបានបន្តដោយស្រង់សំដីនារីម៉ាស្សានោះថា នាងបានស្គាល់ប្រុសម្នាក់ដែលបានមកម៉ាស្សានៅ ហាងរបស់ នាង កាលពីជាង ១ខែមុន ក្រោយមកពួកយើងក៏បានស្រឡាញ់គ្ ជាសង្សារ តែនាងមិនបាន ស្គាល់ឈ្មោះបុរស នោះទេ ។ នៅថ្ងៃទី២៥ តុលា ឆ្នាំ ២០១៤ នាងបានទទួល ទូរសព្ទ័ពីសង្សារ របស់នាង ប្រាប់ថា ឱ្យមកផ្សារកំពង់ត្រឡាច ជួបគ្នា ព្រោះគេទើប លក់ដីបាន ៨ម៉ឺនដុល្លារ ។ ពេលនោះ រូបនាង បានជិះម៉ូតូឌុប មកផ្សារកំពង់ ត្រឡាចជួបគ្នា និងបានឃើញ សង្សារ ខ្លួនស្ពាយ កាបូបខ្មៅមួយ។

ប្រភពឱ្យដឹងទៀតថា ភ្លាមនោះ សង្សារខ្លួនបានបបួលនាងថា ទៅទិញខ្សែ.កមាសមួយ ខ្សែទៅ ហើយបាន នាំនាង ទៅកាន់ ទូរលក់មាស ។ ពេលទៅដល់បុរសជាសង្សារបាន ប្រាប់ឱ្យនាង រើស ខ្សែកមាស មួយខ្សែទៅ យកម៉ូដអី ក៏បានដែរ ខណៈដែលនាង កំពុងពាក់ លខ្សែកម្តង មួយៗនោះ សង្សារនាង ក៏បានយកចិញ្ចៀនមាសទម្ងន់ ៥ជី មកពាក់លដែរ ហើយមិនបាន ដោះមកវិញទេ ។ បន្ទាប់មកសង្សារនោះ បាននិយាយថា ភ្លេចកាបូបលុយ ៧លានរៀលនៅ ក្រៅ សុំទៅយកមួយភ្លែតសិន តែបានឱ្យ កាបូបប្រាក់ មកនាងកាន់ មួយកាបូប ដោយប្រាប់ថា ប្រយ័ត្នបាត់ក្នុង កាបូបនេះមាន ប្រាក់ជាង ៨លានរៀល។ ពេលសង្សារ នាងចេញទៅបាត់យូរទើបអ្នកលក់ មាសមានការ សង្ស័យហើយបាន ប្តឹងសមត្ថកិច្ច និងបានធ្វើការ ឃាត់ខ្លួននាង មកកាន់អធិការដ្ឋាន នគរបាលស្រុក កំពង់ត្រឡាចតែម្តង ៕

នារីដែលត្រូវសង្សារបោក

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម