ខ្ញុង ពន្យល់ឈឺត្រង់ពក
“សូមបងប្អូនកុំច្រឡំ មិនមែនឈឺត្រង់ពកស្ដីគេនោះទេ គឺឈឺត្រង់ពក គឺពកក្បាលហ្នឹង” នេះជាការលើកឡើង របស់អ្នកនាង ស្រេង សុគន្ធដា ហៅ ខ្ញុង តារាកំប្លែងរបស់បណ្ដាញស្ថានីយទូរទស្សន៍ CTN បន្ទាប់ពីតារារូបនេះ បានច្រៀងបទចម្រៀងថ្មីមួយដែលមានឈ្មោះថា “ឈឺត្រង់ពកណាស់” ធ្វើឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំទៅន័យផ្សេង។
ខ្ញុងបានពន្យល់ថា បទ “ឈឺត្រង់ពកណាស់” ស្ដាប់មួយភ្លែតបើមិនបានគិតនោះ ច្បាស់ជាយល់ទៅផ្លូវផ្សេង ប៉ុន្តែបើគិតឲ្យដល់ទៅមិនដូចនោះឡើយ វាគ្រាន់តែជាពាក្យពេចន៍មានលក្ខណៈកំប្លែង លេងសើចប៉ុណ្ណោះ។
ខ្ញុងបានបន្តថា សម្រាប់នាងជាតារាកំប្លែង ការច្រៀងបទចម្រៀង មានពាក្យលេងកំប្លែង សើច គឺសក្តិសមជាងការច្រៀងបទចម្រៀងបែបមនោសញ្ចេតនា ហេតុនេះអ្នកនិពន្ធតែងតែខិតខំរកបទចម្រៀងណាដែលមានសាច់ភ្លេង និង អត្ថន័យកំប្លែងឲ្យនាងច្រៀង ជាពិសេសនេះ នៅវ៉ុលចូលឆ្នាំ។
ខ្ញុង ឲ្យដឹងទៀតថា ឆ្នាំនេះនាងមាន ៣ បទ ក្នុងនោះមានបទ ឈឺត្រង់ពកណាស់ ដួលគងចំប៉ាន់ និងបទ ការ៉េមអនាម័យ ដោយទាំង៣បទនេះ គឺមានលក្ខណកំប្លែងដូចៗគ្នាទាំងអស់។
ស្របពេលដែលបទចម្រៀងទាំង៣បទរបស់នាងកំពុងចរាចរណ៍នៅលើទីផ្សារ ទស្សនិកជនស្ដាប់ទៅ អាចមានការយល់ច្រឡំទៅផ្លូវផ្សេង ខ្ញុងបានសំណូមពរទៅទស្សនិកជនថា សូមមេត្តាកុំប្រកាន់ខឹង ហើយសូមជួយគាំទ្រទាំងអស់គ្នា។ នាងលើកឡើងថា ទាំងខ្លួននាងផ្ទាល់ ក៏ដូចអ្នកនិពន្ធ ការផលិតបទចម្រៀងទាំងនេះឡើង ក្នុងន័យតែម្យ៉ាងគត់ គឺដើម្បីឲ្យប្រជាជនខ្មែរយើងទាំងអស់រាំលេង ក្នុងរដូវចូលឆ្នាំខ្មែរតែប៉ុណ្ណោះ មិនមានចេតនាក្នុងផ្លូវផ្សេងឡើយ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!